ព្រឹត្តិការណ៍ទាន់ហេតុការណ៍

ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត
ឯកឧត្តមអភិបាលខេត្ត

ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ

ព័ត៌មានថ្មីៗ
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកណ្តាល

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល បានការអំពាវនាវដល់ អាជ្ញាធរខេត្ត មន្ទីរអង្គភាព និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តកណ្ដាលទាំងអស់ ត្រូវខិតខំរួមគ្នាបន្តថែរក្សានូវសុខសន្តិភាព ស្ថានភាពនយោបាយ និងរក្សាអោយបាន គត់មត់នូវអធិបតេយ្យភាព បូរណភាពទឹកដី របស់ជាតិត្រូវរួមគ្នា      តស៊ូប្រឆាំងដាច់ខាតរាល់សកម្មភាពពីខាងក្រៅ ដែលប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិយើងតាមគ្រប់រូបភាព។ ឯកឧត្តអំពាវនាវបែបនេះឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល

ថ្ងៃទី ១៩ មិនា ២០១៩
រដ្ឋបាលខេត្តកណ្តាលបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩

    សន្និបាតនេះនឹងផ្ដល់ឱកាសជូនដល់សមាជិកនៃអង្គសន្និបាត និងថ្នាក់ដឹកនាំនៅមូលដ្ឋានទាំងអស់រួមគ្នាពិនិត្យពិភាក្សា ឆ្លុះបញ្ចាំងទៅលើការងាររបស់រដ្ឋបាលខេត្ត ក៍ដូចជាការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បី ស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការកែឆ្នៃការងារយើង ឲ្យកាន់តែមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ឲ្យពួកគាត់មានជំនឿចិត្តមកលើរដ្ឋបាលខេត្ត និងការដឹកនាំរបស់រាជរដ្ឋាភិបាល។

ថ្ងៃទី ១៨ មិនា ២០១៩
ពិធីសម្ភោធ ផ្លូវ ស្ពាន និងសមិទ្ធផលនានា ក្នុងវត្តតាយោ ស្ថិតនៅភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង

លោក ញឹម វណ្ណឌិន អភបាលស្រុកស្អាង អញ្ជើញជាអធិបតីក្នុងពិធី កាត់ខ្សែបូរសម្ភោធ ផ្លូវលំក្រាលគ្រួសធម្មជាតិ ស្ពានមួយកន្លែង និងសមិទ្ធផលនានានៅក្នុងវត្តតាយោ ស្ថិតនៅភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ពិធីនេះក៏មានការអញ្ជើញចូលរួម ព្រះសង្ឃ មន្ត្រីរាជការសាលាស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុកជាង១ពាន់អង្គ/នាក់។

ថ្ងៃទី ១៧ មិនា ២០១៩
ខេត្តកណ្តាលរៀបចំ ទិវាជាតិបង្ការ និងពន្លត់អគ្គីភយ័

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល អំពាវនាវសាធារណៈជនបង្កើនការប្រុង ប្រយ័ត្នចំពោះគ្រោះអគ្គីភយ័ ក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុង ទិវាជាតិបង្ការ និងពន្លត់អគ្គីភយ័ លើកទី៤ ដែលរៀបចំឡើងដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល  នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩។

ថ្ងៃទី ១៤ មិនា ២០១៩
ពិធីផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធស្តីពី បច្ចេកវិទ្យាទូរស័ព្ទចល័ត និងផលប៉ះពាល់នៅស្រុកកណ្តាលស្ទឹង

 បច្ចុប្បន្ននេះបច្ចេកវិទ្យាឥតប្រើប្រាស់ខ្សែ បានអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ចសង្គម និងវប្បធម៌នៅប្រទេសក្នុងតំបន់ និងសកលលោកពិសេសការទំនាក់ទំនងគ្នាទៅវិញទៅមកបានរហ័សទាន់ចិត្តទាំងការងារឯកជន និងរដ្ឋ។នេះជាការលើកឡើងរបស់លោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ និងទូរគមនាគមខេត្តកណ្តាលក្នុងឪកាសដែលលោកបានផ្សព្វផ្សាលិខិតបទដ្ឋានគតិយុត្តិស្តីពី បច្ចេកវិទ្យាទូរស័ព្ទចល័ត និងផលប៉ះពាល់ជូនដល់មន្រ្តីរាជការ សិស្សានុសិស្ស មេភូមិ មេឃុំ និងប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង  នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩។

ថ្ងៃទី ១៤ មិនា ២០១៩
អំពីខេត្តកណ្តាល

ខេត្ត​​កណ្តាល​​គឺ​​​ជា​​​ខេត្ត​​​មួយ​ក្នុង​ចំ​ណោម​រាជ​ធា​នី​ខេត្ត​ទាំង ២៥ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែល​មាន​ព្រំ​ប្រ​ទល់​ខាង​លិច​ទល់​នឹង​ខេត្ត​កំពង់​ស្ពឺ ខាង​កើត​ទល់​នឹង​ខេត្ត​ព្រៃ​វែង ខាង​ជើង​ទល់​នឹង​ខេត្ត​កំពង់​ឆ្នាំង កំ​ពង់​ចាម ខាង​ត្បូង​ទល់​នឹង​ខេត្ត​តា​កែវ និង​ខេត្ត​អាន​យ៉ាង ប្រ​ទេស​វៀត​ណាម ។ ខេត្ត​មាន​ផ្ទៃ​ដី​សរុប ៣២១១,៧៥៩ គ.ម២ មាន​ក្រុង​ចំនួន ១ និង ស្រុក​ចំនួន ១០ មាន ១២៧​ឃុំ​-សង្កាត់ និង ១០​១០ ភូមិ ប្រ​ជា​​ពល​រដ្ឋ​សរុប ១,២៥៤,២៥៨​នាក់ ស្រី ៦៤០,៨៥២​នាក់ ប្រ​ជា​ពល​រដ្ឋ​អា​យុ ១៨​ឆ្នាំ​ឡើង ៧៩៧,៣៧០នាក់ ចំនួន​គ្រួ​សារ ២៦៩,២៥៨គ្រួ​សារ ដង់ស៊ីតេ៣៩០នាក់/គម។ ខេត្ត​មាន​សក្តា​នុ​ពល លើ​ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ ដំ​ណាំ​អនុ​ផល នេ​សាទ និង​ជា​មូល​ដា្ឋន អា​ជី​វកម្ម ឧស្សា​ហ​កម្ម​ផង​ដែរ ។

សេចក្តីប្រកាស