ព្រឹត្តិការណ៍ទាន់ហេតុការណ៍


ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត
ឯកឧត្តមអភិបាលខេត្ត

ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ



ព័ត៌មានថ្មីៗ
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកស្អាង

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកស្រី គង់ ចាន់បុស្សិបា លេខាធិការគណៈកម្មាធិការសាខា និង សហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនជនរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន១៨គ្រួសារ នៅឃុំកោះខ្សាច់ទន្លារ  ។  មានមតិសំណេះសំណាល លោកស្រី គង់ ចាន់បុស្សិបា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឮក ។  លោកស្រីក៏បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវការលំបាក និងបានលើកទឹកចិត្ត ដល់បងប្អូនជនរងគ្រោះ  ត្រូវតែមានការតស៊ូក្នុងការរស់នៅបន្តទៀត ព្រោះថាហេតុការណ៍អាក្រក់ ដែលបានកើតឡើងនាពេលកន្លងមក វាក៏បានរំលងផុតទៅហើយ អ្វីដែលសំខាន់គឺយើងនៅរស់រានមានជីវិត អ្វីដែលត្រូវគិតគូរបន្តនោះ គឺយើងត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមក្រុមគ្រួសារឡើងវិញទើបប្រសើរ ។

 

ថ្ងៃទី ២៣ មិថុនា ២០១៩
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសាររងរបួសដោយការផ្ទុះគ្រាប់ ១០៥ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

      បន្ទាប់ពីបានទទួលព័ត៍មានអំពីករណីផ្ទុះគ្រាប់ ១០៥ កាលពីពេលថ្មីៗ នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៩ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា និង សហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនជនរងគ្រោះដោយឧបទ្ទវហេតុខាងលើ  ចំនួន ២នាក់ នៅភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង  ។ 

 

ថ្ងៃទី ២១ មិថុនា ២០១៩
កិច្ចប្រជុំ សាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១ អាណត្តិទី៣

      ថ្លែងបើកក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី ១ អាណត្តិទី ៣ នៅរដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅក្រុមប្រឹក្សាខេត្តកណ្តាលដែលទើបនឹងជាប់ឆ្នោត មានសមាសភាពទាំង ២៧ រូប នឹងចាប់ផ្ដើមបំពេញនូវតួនាទីភារកិច្ច និងមុខងាររបស់ខ្លួនដោយ អនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពក្នុងការធ្វើការ និងអនុវត្តសេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ។

 

ថ្ងៃទី ២០ មិថុនា ២០១៩
សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩

លោក គឹម ហុង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្តាល នៅព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ  បានថ្លែងថា នៅក្នុងឆ្នាំ២០១៩ នេះគណះកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល ក៏ដូចជារាជធានីខេត្តនានាទូទាំងប្រទេស បានទទួលការអនុវត្តភារកិច្ចដ៏មានសារះសំខាន់ពីររួមគ្នាក្នុងពេលតែមួយ នោះគឺការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ័ អាណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៩ ដែលទើបនិងបញ្ចប់នាពេលថ្មីៗកន្លងមកនេះ។

 

ថ្ងៃទី ១៩ មិថុនា ២០១៩
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សាខា កក្រក ខេត្តកណ្តាល ៖រសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។ ពិធីនេះមានកិត្តិយសដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផា អនុប្រធានកិត្តិយសសាខា តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា  ព្រមទាំងមានការនិមន្តចូលរួមពីព្រះសង្ឃចំនួន ៩ អង្គ និងអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ ភរិយាថ្នាក់ដឹកនាំខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមកម្ពុជាទាំង១១ស្រុក-ក្រុង យុវជនកាកបាទក្រហមកម្ពុជា និង តាជីយាយជីជាពុទ្ធបរិស័ទ ប្រមាណជាង ៧០ អង្គ/នាក់ ។

 

 

ថ្ងៃទី ១៨ មិថុនា ២០១៩
អំពីខេត្តកណ្តាល

ខេត្ត​​កណ្តាល​​គឺ​​​ជា​​​ខេត្ត​​​មួយ​ក្នុង​ចំ​ណោម​រាជ​ធា​នី​ខេត្ត​ទាំង ២៥ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែល​មាន​ព្រំ​ប្រ​ទល់​ខាង​លិច​ទល់​នឹង​ខេត្ត​កំពង់​ស្ពឺ ខាង​កើត​ទល់​នឹង​ខេត្ត​ព្រៃ​វែង ខាង​ជើង​ទល់​នឹង​ខេត្ត​កំពង់​ឆ្នាំង កំ​ពង់​ចាម ខាង​ត្បូង​ទល់​នឹង​ខេត្ត​តា​កែវ និង​ខេត្ត​អាន​យ៉ាង ប្រ​ទេស​វៀត​ណាម ។ ខេត្ត​មាន​ផ្ទៃ​ដី​សរុប ៣២១១,៧៥៩ គ.ម២ មាន​ក្រុង​ចំនួន ១ និង ស្រុក​ចំនួន ១០ មាន ១២៧​ឃុំ​-សង្កាត់ និង ១០​១០ ភូមិ ប្រ​ជា​​ពល​រដ្ឋ​សរុប ១,២៥៤,២៥៨​នាក់ ស្រី ៦៤០,៨៥២​នាក់ ប្រ​ជា​ពល​រដ្ឋ​អា​យុ ១៨​ឆ្នាំ​ឡើង ៧៩៧,៣៧០នាក់ ចំនួន​គ្រួ​សារ ២៦៩,២៥៨គ្រួ​សារ ដង់ស៊ីតេ៣៩០នាក់/គម។ ខេត្ត​មាន​សក្តា​នុ​ពល លើ​ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ ដំ​ណាំ​អនុ​ផល នេ​សាទ និង​ជា​មូល​ដា្ឋន អា​ជី​វកម្ម ឧស្សា​ហ​កម្ម​ផង​ដែរ ។

សេចក្តីប្រកាស