ពិធីផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សឱ្យបាន យល់ដឹងច្បាប់ ដើម្បីបង្ការពីគ្រោះថ្នាក់ចរាចរណ៍

មន្ទីរទំនាក់ទំនងជាមួុយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកណ្តាលនៅព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ២០១៩នេះ នៅវិទ្យាលយ័ហ៊ុនសែនកំពង់ភ្នំ  ស្រុកលើកដែក បានចុះផ្សព្វផ្សាយ អប់រំច្បាប់ ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីលោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបជាង 350នាក់ផងដែរ។

      លោក គា ប៊ុនថន ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកណ្តាបានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្ស ច្បាស់ជាបានយល់ដឹងច្រើន ពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ន។នេះមូលហេតុដែលយើងរៀបចំធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៏ផ្លូវគោក គឺ ដោយសារគ្រោះថ្នាក់ចរាចរណ៏ជាបញ្ហាយ៉ាងក្តៅគគុក ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការលប់បំបាត់ព្រោះវាជាកត្តាធ្វើអោយបាត់បង់ជីវិត ទ្រព្យសម្បត្តិរដ្ឋ ទ្រព្យឯកជន និងធ្វើឲ្យមានការបាត់បង់ថវិកាយ៉ាងច្រើនទៀតផង។ដូចនេះអ្នកធ្វើដំណើរ និងប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ពេលធ្វើដំណើរ ត្រូវពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវ៉ាត់ហើយបើកបរប្រកាន់ស្តាំ និងគោរពភ្លើងសញ្ញា ដើម្បីបញ្ជៀសគ្រោះថា្នក់ចរាចរណ៍និង អនុវត្តអោយបានតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ( ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍) ។

      លោក គៀន ភារុណ មន្រ្តីនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល បានធ្វើការពន្យល់ពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស អោយយល់ច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ។ លោកបានបន្ថែមថា ជនណាដែលបង្កគ្រោះថ្នាក់ចររាចរណ៍រហូតដល់បាត់បង់ជីវិត គឺតាមច្បាប់ត្រូវពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

       លោក ខឹម បូរមី អភិបាលរងស្រុកលើកដែក បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរជំនាញពាក់ពន្ធ័ដែលយកអស់កំលាំងកាយចិត្តចុះពន្យល់ ផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោកដល់សាធារណៈជនគ្រប់មជ្ឈដ្ឋាន ហើយពិសេសនាពេលនេះបានចុះផ្សព្វផ្សាយដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យរ៉ូតា អោយយល់កាន់តែច្បាស់អំពីច្បាប់ចរាចរណ៏ផ្លូវគោក។ ហើយសូមឲ្យកម្មវិធីនេះធ្វើការផ្សព្វផ្សាយបន្តឲ្យបានយល់ជ្រួតជ្រាបគ្រប់គ្នាក្នុងន័យចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវរាល់គ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា។

      

      លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍កុំសេពគ្រឿងស្រវឹងនៅពេលធ្វើដំណើរ។ព្រមទាំងមុននិងចេញដំណើរ​​ត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់អោយ