សំណង់អាគារនៅស្រុកកោះធំចំនួនបីខ្នងត្រូវបានឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីចុះបើកការដ្ឋានសាងសង់

លោកស្រី ទេស សុភាព អភិបាលស្តីទីស្រុកកោះធំ បានឲ្យដឹងថា សមិទ្ធិផលថ្មីទាំងបីខ្នងនេះ ដែលបាននិងកំពុងរៀបចំពិធីក្រុងពាលីសាងសង់នាពេលនេះ រួមមានសមិទ្ធផលទីមួយគឺអគាររដ្ឋបាល ឃុំព្រែកថ្មី អគាររដ្ឋបាលឃុំកោះធំ(ខ) និងអគារច្រកចេញចូលតែមួុយរបស់រដ្ឋបាលស្រុកកោះធំ ។

     លោកស្រីបានបន្តថា ទោះបីស្រុកមិនទាន់មានការិយាល័យច្រកចេញចូលតែមួយ តែរដ្ឋបាលស្រុកបានរៀបចំជាយន្តការច្រកចេញចូលតែមួយ ដោយមានមន្ត្រីប្រចាំការដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងឆ្នាំ2018កន្លងមក ផ្តលសេវាចប់សព្វគ្រប់ 8.555ច្បាប់ ប្រជាពលរដ្ឋទទួលសេវាសរុប8.555នាក់ ថវិការបានពីការផ្តលសេវាសរុប9.378.000រៀល។

     លោកស្រីបានបន្ថែមថា អាគាររដ្ឋបាលទាំងបីខ្នងនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ។

      មានន្រសាសន៍ក្នុងវេទិកាដែលមាន ប្រជាពលរដ្ឋចូលរួមជាង ៥០០នាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានលើកឡើងថាដោយមានការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ជាក់ស្តែងអគាររដ្ឋបាលទំាង០៣ខ្នង ដែលត្រូវធ្វើការសាងសងនាពេលនេះ គីដើម្បីផ្តល់ភាពងាយស្រួល ចំពោះបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាផ្សេងៗពីសាលាស្រុកឲ្យកាន់តែមានភាពងាយស្រួល ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញដល់អាជ្ញាធរស្រុក ឃុំ និង សមត្ថកិច្ចក្នុងមូលដ្ឋានទាំងអស់ត្រូវបន្តថែរក្សាសន្តិភាព រក្សាសមិទ្ធផលដែលបានសម្រេចកន្លងមក បន្តការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរថែមទៀត។

     ឯកឧត្តម បានបន្ថែមថា សមិទ្ធផលថ្មីដែលបានធ្វើពិធីក្រុងពាលីនាពេលនេះ គឺជាការចូលរួមសហការណ៍យ៉ាងខ្លាំងក្លា ពីវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ច  ជាពិសេសចូលរួមអនុវត្តន៍គោលការណ៍នៃអភិបាលកិច្ចល្អ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាខ្វះនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

     ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នា ត្រូវពាក់មួុកសុវត្ថិភាពអោយបានត្រឹមត្រូវ បើកយានយន្តត្រូវពាក់ខ្សែក្រវ៉ាត់ សូមជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះវាមិនចំនេញអ្វីដល់គ្រួុសារបងប្អូនឡើយ ។

     គួរបញ្ជាក់ផងដែរថាឯកឧត្តមអភិបាលខេត្តនិងដាក់បង្គោលភ្លើងបំភ្លឺផ្លូវនៅមុខសាលាស្រុកកោះធំចំនួន95ដើមនាពេលដ៏ខ្លីខាងមុខនេះ៕