ស្ថានភាពខេត្ត

ខេត្ត​​កណ្តាល​​គឺ​​​ជា​​​ខេត្ត​​​មួយ​ក្នុង​ចំ​ណោម​រាជ​ធា​នី​ខេត្ត​ទាំង ២៥ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែល​មាន​ព្រំ​ប្រ​ទល់​ខាង​លិច​ទល់​នឹង​ខេត្ត​កំពង់​ស្ពឺ ខាង​កើត​ទល់​នឹង​ខេត្ត​ព្រៃ​វែង ខាង​ជើង​ទល់​នឹង​ខេត្ត​កំពង់​ឆ្នាំង កំ​ពង់​ចាម ខាង​ត្បូង​ទល់​នឹង​ខេត្ត​តា​កែវ និង​ខេត្ត​អាន​យ៉ាង ប្រ​ទេស​វៀត​ណាម ។ ខេត្ត​មាន​ផ្ទៃ​ដី​សរុប ៣២១១,៧៥៩ គ.មមាន​ក្រុង​ចំនួន ១ និង ស្រុក​ចំនួន ១០ មាន ១២៧​ឃុំ​-សង្កាត់ និង ១០​១០ ភូមិ ប្រ​ជា​ពល​រដ្ឋ​សរុប ១១៨០ ៨៩១​នាក់ ស្រី ៦១០ ៦៦៧​នាក់ ប្រ​ជា​ពល​រដ្ឋ​អា​យុ ១៨​ឆ្នាំ​ឡើង ៧៤០ ៦០៧នាក់ ចំនួន​គ្រួ​សារ ២៤៩ ៨៥៦គ្រួ​សារ ។ ខេត្ត​មាន​សក្តា​នុ​ពល លើ​ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ ដំ​ណាំ​អនុ​ផល នេ​សាទ និង​ជា​មូល​ដា្ឋន អា​ជី​វកម្ម ឧស្សា​ហ​កម្ម​ផង​ដែរ ។

បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​រដ្ឋ​បាល​រាជ​ធា​នី​ខេត្ត​ក្រុង-ស្រុក-ខណ្ឌ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ​២០០៨ រច​នា​សម្ពន័្ធ​ដឹក​នាំ​របស់​សា​លា​ខេត្ត​កណ្តាល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដូច​ខាង​ក្រោមៈ

  • ក្រុមប្រឹក្សាខេត្តៈ ដឹកនាំដោយប្រធានក្រុមប្រឹក្សា ០១ នាក់ និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ២០ នាក់ (សរុប ២១ នាក់) ព្រមទាំងមានគណៈកម្មាធិការកាតព្វកិច្ច ចំនួន ០៣ និងគណៈកម្មាធិការនានា (តាមការចាំបាច់)។
  • គណៈអភិបាលខេត្តៈ ដឹកនាំដោយអភិបាលខេត្ត ០១ នាក់ និងអភិបាលរង ០៧ នាក់ (សរុប ០៨ នាក់)។
  • នាយករដ្ឋបាលៈ ដឹកនាំដោយនាយករដ្ឋបាល ០១ នាក់ និងនាយករងរដ្ឋបាល ០៣ នាក់ (សរុប ០៤ នាក់)។
  • ទីចាត់ការរដ្ឋបាលៈ ដឹកនាំដោយនាយកទីចាត់ការ ០១ នាក់ និងនាយករងទីចាត់ការ ០២ នាក់ ព្រមទាំងមានការិយាល័យចំណុះចំនួន ០៥។
  • ទីចាត់ការផែនការ និងវិនិយោគៈ ដឹកនាំដោយនាយិកាទីចាត់ការ ០១ នាក់ និងនាយករង ទីចាត់ការ ០២ នាក់ ព្រមទាំងមានការិយាល័យចំណុះចំនួន ០៣។
  • ទីចាត់ការហិរញ្ញវត្ថុៈ ដឹកនាំដោយនាយកទីចាត់ការ ០១ នាក់ និងនាយករងទីចាត់ការ ០២ នាក់ ព្រមទាំងមានការិយាល័យចំណុះចំនួន ០៤។
  • ទីចាត់ការគ្រប់គ្រងធនធានមនុស្សៈ ដឹកនាំដោយនាយកទីចាត់ការ ០១ នាក់ និង នាយករងទីចាត់ការ ០២ នាក់ ព្រមទាំងមានការិយាល័យចំណុះចំនួន ០២។
  • ទីចាត់ការអន្តរវិស័យៈ ដឹកនាំដោយនាយកទីចាត់ការ ០១ នាក់ និងនាយករងទីចាត់ការ ០២ នាក់ ព្រមទាំងមានការិយាល័យចំណុះចំនួន ០៣។

បច្ចុប្បន្នភាពមន្រ្តីរាជការសាលាខេត្ត (ខែ កុម្ភះ ឆ្នាំ ២០១៤) សរុបចំនួន ១៤៧ នាក់ ស្រី ២៩ នាក់។

រចនាសម្ព័ន្ធរដ្ឋបាលខេត្ត