ព័ត៌មានអំពីសាលាក្រុងតាខ្មៅ

ក្រុងតាខ្មៅ គឺជា​ទី​ប្រជុំ​ជន​របស់​ខេត្ត​ស្ថិត​នៅ​ជាប់​ដង​ទន្លេ​បា​សាក់​និង​ស្ទឹង​ព្រែក​ត្នោត​ដែល​ជា​ប្រភព​ទឹក​ដ៏​សំ​ខាន់​បម្រើ​ឱ្យ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​និង​សម្រាប់​ស្រោច​ស្រព​ស្រូវ​និង​ដំណាំ​រួម​ផ្សំ​របស់​ប្រជា​ពល​រដ្ឋ ។ ក្រុង​តាខ្មៅ​មាន​សក្តា​នុ​ពល​អភិវឌ្ឍន៍​ផ្នែក​កសិកម្ម​មជ្ឈ​មណ្ឌល​សិក្សា​អប់រំ​និង​ជា​តំបន់​ស្នាក់​នៅ​ដ៏​ទាក់​ទាញ ។  ក្រុង​តាខ្មៅ​មាន​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ខាង​លិច​ជាប់​ខណ្ឌ​ដង្កោ​នៃ​រាជ​ធានី​ភ្នំ​ពេញ ខាង​កើត​ជាប់​ទន្លេ​បា​សាក់​ខាង​ជើង​ជាប់​ខណ្ឌ​មាន​ជ័យ​នៃ​រាជ​ធានី​ភ្នំ​ពេញ​ខាង​ត្បូង​ជាប់​ស្រុក​ស្អាង​និង​ស្រុក​កណ្តាល​ស្ទឹង ។ តំបន់​រដ្ឋ​បាល​ចែក​ជា​សង្កាត់ ០៦ និងភូមិ ២០ មានផ្ទៃដី ៣១.៧៨ គ.ម ប្រ​ជា​ពល​រដ្ឋ​សរុប ៦៧,៦២៦ នាក់ ស្រី ៣៦,១៥៦ នាក់ ស្មើនឹង ១៣,៨៤០ គ្រួសារ​ក្នុង​នោះ​អាយុ ១៨ ឆ្នាំឡើង ៤៦,៤៤៩ នាក់ ស្រី ២៣,៧២១ នាក់ ដង់ស៊ីតេ ២នាក់/គ.ម។ ប្រជាពលរដ្ឋ ៧៩% ប្រកបរបរ ផ្នែកសេវាកម្ម (ដឹកជញ្ជូន មន្រ្តីរាជការ បុគ្គលិក កម្មករ...) ១៩.២៥% ប្រកបរបរកសិកម្ម ក្រៅពីនេះប្រកបរបរ ផ្សេងៗទៀត។ (ស្ថិតិឆមាសទី ១ ឆ្នាំ ២០១២)

ស្ថានភាពភូមិសាស្រ្ត

  • ព្រំប្រទល់ខាងជើង ជាប់និងខណ្ឌមានជ័យរាជធានីភ្នំពេញ
  • ខាងត្បូងជាប់និងស្រុកកណ្ដាលស្ទឹង និងខណ្ឌដង្កោ រាជធានីភ្នំពេញ
  • ខាងកើតជាប់និងរាជធានីភ្នំពេញ និង ស្រុកស្អាង
  • ខាងលិចជាប់និងខណ្ឌដង្កោរាជធានីភ្នំពេញ
  • ចម្ងាយពីខេត្តមកទីរួមក្រុង ១ គ.ម ។

អំពីផ្ទៃដី

  • ផ្ទៃដីសរុបមាន ទំហំ ៣១៧៨,១៧៣ ហ.ត
  • ផ្ទៃដីដាំដុះមានទំហំ ១៥៧២,៣៦៣៤ ហ.ត
  • ផ្ទៃដីសាងសង់មានទំហំ ១២៨១,១៥១៨ ហ.ត
  • និងផ្ទៃដីផ្សេងៗទៀតមានទំហំ ៣២៤,៨០ហ.ត

រចនាសម្ព័ន្ធដឹកនាំ

          ក. គណៈអភិបាលក្រុង ចំនួន ០៥ រូប        

ល.រ ឈ្មោះ ភេទ តួនាទី លេខទូរស័ព្ទទំនាក់ទំនង
លោក បូរ ណារ៉េត ប្រុស អភិបាលក្រុង  
       
លោកស្រី ហែម សម្បត្តិ ស្រី អភិបាលរងក្រុង  
លោក នូ សុវណ្ណារ៉ា ប្រុស អភិបាលរងក្រុង  
លោក ហ៊ុយ អាត ប្រុស អភិបាលរងក្រុង  

     

          ខ. ក្រុមប្រឹក្សាក្រុង ចំនួន ១៥​រូប

ល.រ

ឈ្មោះ

តួនាទី

លោក ជុន​ សុជាតិ

ប្រធានក្រុមប្រឹក្សាក្រុង

លោក កែវ សារ៉ាយ

សមាជិកក្រុមប្រឹក្សាក្រុង

លោក អ៊ិន ឡេង

សមាជិកក្រុមប្រឹក្សាក្រុង

លោក ជិន ជឿន

សមាជិកក្រុមប្រឹក្សាក្រុង

លោក ង៉ែត មុនី

សមាជិកក្រុមប្រឹក្សាក្រុង

លោក តេង សាលី

សមាជិកក្រុមប្រឹក្សាក្រុង

លោកស្រី ស៊ូ វុទ្ធី

សមាជិកក្រុមប្រឹក្សាក្រុង

លោក ខេន សុភន

សមាជិកក្រុមប្រឹក្សាក្រុង

លោកស្រី លឹម សំនាង

សមាជិកក្រុមប្រឹក្សាក្រុង

១០

លោក ជុំ ចាន់វាសនា

សមាជិកក្រុមប្រឹក្សាក្រុង

១១

លោក វង្ស សិទ្ធី

សមាជិកក្រុមប្រឹក្សាក្រុង

១២

លោក ស៊ុន អឿង

សមាជិកក្រុមប្រឹក្សាក្រុង

១៣

លោក ឡុង គីស៊ុន

សមាជិកក្រុមប្រឹក្សាក្រុង

១៤

លោក ឃុន ផាត

សមាជិកក្រុមប្រឹក្សាក្រុង

១៥

លោក សំ វិបុល

សមាជិកក្រុមប្រឹក្សាក្រុង