រមណីយដ្ឋានទេសចរណ៍

ក្នុង​ករ​ណី​ដែល​លោក​អ្នក​ស្នាក់​នៅ​ក្នុង​ខេត្ដ​កណ្ដាល​យូរ​ថ្ងៃ​លោក​អ្នក​ក៏​អាច​អញ្ជើញ​ទៅ​កាន់​រម​ណីយ​ដ្ឋាន​នា​នា​ដែល​មាន​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំ​នួន​ដូច​ជា ៖-

* រម​ណីយ​ដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ

-ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ (​ចូល​ទៅ​ក្នុង​ជម្រៅ ៣​គី​ឡូ​ម៉ែត្រ​) ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារ​លើក​ដែក និង​ឃុំ​ភ្នំ​បាត ស្រុក​ព​ញា​ឮ ។ ជា​រម​ណីយ​ដ្ឋាន​វប្ប​ធម៌​ប្រ​វត្ដិ​សាស្ដ្រ និង​ធម្ម​ជាតិ ។ មាន​ចម្ងាយ ៥២​គី​ឡូ​ម៉ែត្រ​ពី​ក្រុង​តា​ខ្មៅ​ ឬ ៤០​គី​ឡូ​ម៉ែត្រ​ពី​រាជ​ធា​នី​ភ្នំ​ពេញ ។

១. សេ​វា​ចូល​កំ​សាន្ដ ៖

+ ភ្ញៀវ​ជាតិ ៖     

        - រថ​យន្ដ​តូច​១​គ្រឿង បង់​តម្លៃ ២.០០០​រៀល

        - រថ​យន្ដ Van ១​គ្រឿង បង់​តម្លៃ ៤.០០០​រៀល

+ ភ្ញៀវអន្ដរជាតិ ៖ 

        - ក្នុង ១​នាក់​បង់​តម្លៃ ១​$​/​១​លើក

២. សេ​វា​ម្ហូប​អា​ហារ​នៅ​តាម​ជើង​ភ្នំ ៖

- លោក​អ្នក​អាច​ទិញ​អា​ហារ​ផ្សេងៗ​ពី​រាន​លក់​អា​ហារ​រួច​យក​ទៅ​ហូប​ ( ក្រាល​កន្ទេល​ផ្ទាល់​ខ្លួន ) នៅ​តំ​បន់ Pic Nic

- លោក​អ្នក​អាច​ចូល​រោង​អា​ហារ​ហើយ​កម្ម៉ង់​ឱ្យ​ម្ចាស់​រោង​រៀប​ចំ​ធ្វើ​អា​ហារ​ជូន (​ក្នុង​តម្លៃ​ត​ថ្លៃ​) ។

- លោក​អ្នក​អាច​ធ្វើ​ដំ​ណើរ​ទៅ​តាម​ភូមិ​ក្បែរ​ជើង​ភ្នំ​ដែល​មាន​រោង​វែងៗ​ គ្រែ​មាន​អង្រឹង និង​កម្ម៉ង់​ឱ្យ​ម្ចាស់​ផ្ទះ​រៀប​ចំ​ធ្វើ​អា​ហារ​ជូន ( ក្នុង​តម្លៃ​ត​ថ្លៃ ) ។ តែ​បើ​លោក​អ្នក​ទិញ​អា​ហារ​ពី​ខាង​ក្រៅ​ទៅ​រៀប​ចំ​ហូប​ចុក​នៅ​ទី​នោះលោក​អ្នក​ត្រូវ​បង់​ថ្លៃ​រោងគ្រែ (​តាម​ការ​ត​ថ្លៃ)។

* រម​ណី​យ​ដ្ឋាន​ភ្នំ​ប្រ​សិទ្ធី

- ជា​រម​ណីយ​ដ្ឋាន​វប្ប​ធម៌​ប្រ​វត្ដិ​សាស្ដ្រ និង​ធម្ម​ជាតិ ។ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ មាន​ចម្ងាយ ២៣​គី​ឡូ​ម៉ែត្រ ពី​រាជ​ធា​នី​ភ្នំ​ពេញ និង​បែក​ចូល​ទៅ​ក្នុង​ត្រង់​ផ្សារ​ព្រែក​ពៅ្ន ( រាជ​ធា​នី​ភ្នំ​ពេញ ) ចម្ងាយ ១៣​គី​ឡូ​ម៉ែត្រ ។

- តួ​រម​ណីយ​ដ្ឋាន​គឺ​ជា​កូន​ភ្នំ​ពីរ​ទន្ទឹម​គ្នា​ខ័ណ្ឌ​ដោយ​ជ្រ​លង​ផ្លូវ​កណ្ដាល មាន​ចម្ងាយ ១​គី​ឡូ​ម៉ែត្រ​ពី​គ្នា។ ប្រ​សិទ្ធី​ត្រៃ​ត្រឹង្ស ឬ ប្រ​សិទ្ធី​ខាង​កើត​ស្ថិត​ក្នុង​ឃុំ​ឈ្វាំង ស្រុក​ព​ញា​ឮ ។ នៅ​ទី​នោះ​មាន​វត្ដ​ខ្មែរ​បុ​រាណ​សង់​នៅ​លើ កំ​ពូល​ភ្នំ និង​មាន​ប្រា​សាទ​បុ​រាណ (​ប្រា​សាទ​នាង​គ្រប់​លក្ខណ៍​ក​សាង​នៅ ស.វ ទី៧) ។  រី​ឯ​ប្រ​សិទ្ធី​ខាង​លិច ស្ថិត​នៅ​ក្នុង​ឃុំ​ម្កាក់​ ស្រុក​អង្គ​ស្នួល ។ នៅ​ចង្កេះ​ភ្នំ​បែក​ខាង​ជើង​មាន​វត្ដ​បុ​រាណ​ខ្មែរ​ហើយ​នៅ​លើ​កំ​ពូល​ភ្នំ​មាន​វត្ដ​មាន​ព្រះ​ពុទ្ធ​សាស​នា​ម​ហា​យាន​និ​កាយ “គង់​ស៊ី​អ៊ីម​”​ ឬ វត្ដ​ចិន ។

- លោក​អ្នក​អាច​បើក​រថ​យន្ដ​ឡើង​ដល់​លើ​កំពូល​ភ្នំ​ទាំង​ពីរ​ដោយ​ពុំ​មាន​បង់​ថ្លៃ​សេ​វា​អ្វី​ឡើយ ។

* រមណីយដ្ឋានវត្ដកៀនស្វាយក្រៅ

-ជា​រម​ណីយ​ដ្ឋាន​បែប​ធម្ម​ជាតិ​មាន​លក្ខណៈ​ប្រ​ជា​ប្រិយ៍​តាំង​ពី​សម័យ​មុនៗ​ ។ រម​ណីយ​ដ្ឋាន​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ​មាន​ចម្ងាយ ១៧​គី​ឡូ​ម៉ែត្រ​ពី​រាជ​ធា​នី​ភ្នំ​ពេញ ។ នៅ​ចំ​ពី​មុខ​វត្ដ​មាន​រាន​លក់​អា​ហារ​ដូច​ជា​បង្កង​ដុត ខ្យង​ស្ងោរ ត្រី​អាំង​និង​មាន​ផ្លែ​ឈើ​ស្រស់ៗ​ដែល​អ្នក​ស្រុក​ទើប​បេះ ពី​ដើម​ថ្មីៗ ។​ល​។ រៀង​រាល់​ចុង​សប្ដាហ៍​តែង​តែ​មាន​ភ្ញៀវ​ជាតិ និង​អន្ដរ​ជាតិ​ទៅ​កំ​សាន្ដ​សប្បាយ​នៅ​ទី​នោះ ។ សេ​វា​ចូល​ពុំ​បាន​បង់​ប្រាក់​ទេ​ប៉ុន្ដែ​ត្រូវ​បង់​សេ​វា​ចំ​ណត​តម្លៃ ៤.០០០​រៀល ។

-ប្រ​សិន​បើ​លោក​អ្នក​ចង់​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ចំ​ពី​មុខ​វត្ដ​ហៅ​ថា “ភូមិ​កោះ​ម្អម​” ហើយ​ហូប​បាយ​ថ្ងៃ​ត្រង់​នៅ​ទី​នោះ​គួរ​ត្រូវ​សួរ​ព័ត៌​មាន​ពី​មន្ដ្រី​ពលករ​អណ្ដែត​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ដ និង​ប៉ូ​លិស​ទេស​ចរណ៍​ដែល​ប្រ​ចាំ​ការ​នៅ​ឯ​បញ្ជរ​ព័ត៌​មាន​ទេស​ចរណ៍ ជា​មុន​សិន​ដើម្បី​ជួយ​លោក​អ្នក​សព្វ​បែប​យ៉ាង ។

** មន្ដ្រីពលករអណ្ដែត ទូរស័ព្ទដៃលេខ ៖ ០១១ ៦៨៤ ២៤៥ (អ៊ួង សំអឿន)

** ប៉ូលិសទេសចរណ៍ ទូរស័ព្ទដៃលេខ ៖ ០១១ ៩៥៥ ៤០៦ (ថ្លៃ តាប់)

* វត្ដ​វិ​ហារ​សួគ៌​ស្ថិត​​ក្នុង​​ឃុំ​​វិ​ហារ​​សួគ៌​​ស្រុក​​ខ្យាច់​​កណ្ដាល​​នៅ​​តាម​​បណ្ដោយ​​ផ្លូវ​​ជាតិ​​លេខ ៨​A មាន​​ចម្ងាយ​​៤០​គី​ឡូ​ម៉ែត្រ​​ពី​​រាជ​​ធា​នី​​ភ្នំ​ពេញ ។ ជា​​រម​ណីយ​​ដ្ឋាន​​វប្ប​​ធម៌​​ប្រ​វត្ដិ​​សាស្ដ្រ​​ជំ​នឿ​​សាស​​នា​​និង​​វត្ថុ​​ស័ក្ដ​​សិទ្ធិ ។ ជា​​ទី​កន្លែង​​ដែល​​មាន​ព្រឹត្ដិ​​ការណ៍​​វប្ប​​ធម៌​​ប្រ​ពៃ​​ណី​​ដូច​​ជា​​ការ​​ប្រ​ណាំង​​សេះ​​ក្របី​​ការ​​ប្រកួត​​ចាំ​​បាប់​​និង​​គុន​​ដំ​បង​​ខ្មែរ​​ជា​​ដើម​ ។

*វត្ដទួលរាជា  ស្ថិត​នៅ​ក្នុង​ឃុំ​ពោធិ​បាន​ស្រុក​កោះ​ធំ ។ ជា​រមណីយ​ដ្ឋាន​បែប​សាសនា​ដែល​មាន​សំណង់​ស្កឹម​ស្កៃ​ប្រកប​ដោយ​រចនាបថ​ល្អ​ល្អះ ។

*វត្ដម៉ែបាន ស្ថិត​ក្នុង​ឃុំ​ស៊ី​ធរ​ស្រុក​ខ្យាច់​កណ្ដាល​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៨A មាន​ចម្ងាយ ៤៤​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ​មាន​ផ្លូវ​បំបែក​ទៅ​ចម្ងាយ​៣គីឡូម៉ែត្រ ។ ជា​វត្ដ​បុរាណ​មួយ​ដែល​មាន​ព្រះពុទ្ធ​បដិមារ​ព្រះ​ចូល​និញ្វន​កសាង​ពី​ថ្ម តាន់​ដ៏​ធំ​មួយ និង​មាន​បារមី​ដ៏ខ្លាំង​បើ​តាម​សំដី​របស់​អ្នក​ស្រុក​ ។