គោលបំណងនៃការបង្កើតមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត

មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ខេត្ត បាន​បង្កើតឡើង​ដើម្បី​ធានាថា   ទីប្រឹក្សា​នានា​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព ជាជាង​ការបំពេញ​ការងារ​ជំនួស។ តាមរយៈ​វិធីសាស្ត្រ​ថ្មី​នេះ ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិនីមួយៗនឹង​ពង្រឹង​នូវ​តួនាទី និង​សិទ្ធិអំណាច​របស់ខ្លួន​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​អនុវត្ត​ក្នុងនាម​ជា​ស្ថាប័ន​តំណាង​ឲ​ប្រជាពលរដ្ឋ​ដែលជា​អ្នកបោះឆ្នោត​ឲ​ខ្លួន។

មណ្ឌល​អភិវឌ្ឍ​ធនធានមនុស្ស​នឹង​ផ្តល់​ការអភិវឌ្ឍ​សមត្ថភាព​ដោយផ្ទាល់ ឫ​តាមរយៈ​ការចុះកិច្ចសន្យា​ជាមួយ​ស្ថាប័ន ឫ​អ្នកផ្តល់​សេវា​ផ្នែក​អភិវឌ្ឍ​សមត្ថភាព ដើម្បី៖

១. ហ្វឹកហ្វឺន គាំទ្រ ផ្តល់​ប្រឹក្សា​យោបល់ ផ្តល់​ពត៌មាន និង​ជួយ​ដោះស្រាយ​បញ្ហា​នានា។

២. ឆ្លើយតប​ទៅនឹង​សំនួរ និង​សំណូមពរ​ជាបន្ទាន់​នានា​ដែល​បានទទួល​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ពត៌មាន​នានា​ដូចជា សារ​អេ​ឡិច​ត្រូ​និ​ច បណ្តាញ​ទំនាក់ទំនង​សង្គម ទូរ​សព្ទ។

៣. សម្របសម្រួល​ការអភិវឌ្ឍ​ស្ថាប័ន។

៤. ផ្តល់​ការបណ្តុះបណ្តាល​ផ្អែក​តាម​សំណើ។

៥. បង្កើត​សកម្មភាព​សិក្សា​រៀនសូត្រ និង​ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ឲ​បាន​ទៀងទាត់។

៦. អនុវត្ត​ការបណ្តុះបណ្តាល​ដែល​ចាំបាច់​នានា​អំពី​លិខិតបទដ្ឋាន​គតិយុត្ត ឫ​ប្រព័ន្ធថ្មី។