សណ្ឋាគារ ផ្ទះសំណាក់

ថ្នាក់ដឹកនាំ និង​ប្រជា​ពលរដ្ឋខេត្ត​កណ្តាល​សូម​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង អន្តរជាតិដែល​បានអញ្ជើញមកដល់​ទឹក​ដី​ខេត្ត​កណ្តាល

លោកអ្នកនឹងទទួលបានសេវាកម្មស្នាក់នៅដែលប្រកបដោយផាសុខភាព​ និង​តម្លៃសម្យ​រម្យដូចជា៖

១-ផ្ទះសំណាក់ ជ វ៉ាងលី មានសេវាល្អ បន្ទប់ស្នាក់នៅមានអនាម័យល្អ បន្ទប់ទឹកមានសេវាទឹកក្ដៅ ទឹកត្រជាក់ និងមាន ជណ្ដើយោងទៅជាន់ទី១ និងជាន់ទី២ទៀតផង។ ទូរស័ព្ទលេខ ៖ ០១២ ៧៥ ០៨ ៧៥

- តម្លៃ ៖   បន្ទប់គ្រែ ០១ ប្រើកង្ហារ                        = ៥ ដុល្លារ/១យប់

                បន្ទប់គ្រែ ០២ ប្រើម៉ាស៊ីនត្រជាក់        = ១២ ដុល្លារ/១យប់

២-ផ្ទះសំណាក់ ផ្កាយ មាស មានសេវាល្អ បន្ទប់ស្នាក់នៅមានអនាម័យល្អ និងបន្ទប់ទឹកមានសេវាទឹកក្ដៅ ទឹកត្រជាក់។ ទូរស័ព្ទលេខ ៖ ០១២ ៨៨ ៧១ ៥១

- តម្លៃ ៖   បន្ទប់គ្រែ ០១ ប្រើកង្ហារ                   = ៥ ដុល្លារ/១យប់

                   បន្ទប់គ្រែ ០២ ប្រើកង្ហារ                  = ៧ ដុល្លារ/១យប់

                   បន្ទប់គ្រែ ០១ ប្រើម៉ាស៊ីនត្រជាក់     = ១០ ដុល្លារ/១យប់

                   បន្ទប់គ្រែ ០២ ប្រើម៉ាស៊ីនត្រជាក់    = ១២ ដុល្លារ/១យប់

៣-ផ្ទះសំណាក់ ឡុង សៀង មានសេវាល្អ បន្ទប់ស្នាក់នៅមានអនាម័យល្អ និងបន្ទប់ទឹកមានសេវាទឹកក្ដៅ ទឹកត្រជាក់។ ទូរស័ព្ទលេខ ៖ ០១២ ៧១ ០០ ១៧

- តម្លៃ ៖   បន្ទប់គ្រែ ០១ ប្រើកង្ហារ                   = ៥ ដុល្លារ/យប់

                   បន្ទប់គ្រែ ០២ ប្រើកង្ហារ                  = ៦ ដុល្លារ/១យប់

                   បន្ទប់គ្រែ ០១ ប្រើម៉ាស៊ីនត្រជាក់     = ១០ ដុល្លារ/១យប់

                   បន្ទប់គ្រែ ០២ ប្រើម៉ាស៊ីនត្រជាក់    = ១០ ដុល្លារ/១យប់

៤-ផ្ទះសំណាក់ មនោរម្យ មានសេវាល្អ បន្ទប់ស្នាក់នៅមានអនាម័យល្អ និងបន្ទប់ទឹកមានសេវាទឹកក្ដៅ ទឹកត្រជាក់។ ទូរស័ព្ទលេខ ៖  ០១៧ ៩៩៨ ៧៨៩

- តម្លៃ ៖   បន្ទប់គ្រែ ០១ ប្រើកង្ហារ                   = ៥ ដុល្លារ/យប់

                   បន្ទប់គ្រែ ០២ ប្រើកង្ហារ                  = ៦ ដុល្លារ/១យប់

                   បន្ទប់គ្រែ ០១ ប្រើម៉ាស៊ីនត្រជាក់     = ១០ ដុល្លារ/១យប់

                   បន្ទប់គ្រែ ០២ ប្រើម៉ាស៊ីនត្រជាក់    = ១០ ដុល្លារ/១យប់

ជាមួយនឹងសេវាស្នាក់នៅដែលមានស្ដង់ដារដូចខាងលើ យើងក៏អាចមានសេវាភោជនីយដ្ឋាន និងអាហារដ្ឋាន ជាច្រើនកន្លែងនៅក្រុងតាខ្មៅនេះផងដែរ។ តួយ៉ាងដូចជា សម្រស់ បុបា្ផក្រុងតាខ្មៅ 888 ដែលមានគ្យូស តុអាហារ មានលក្ខណៈល្អប្រណិត និងអាហារមានឱជារសឆ្ងាញ់ និងមានតម្លៃសមរម្យ។ ទូរស័ព្ទលេខ ៖ ០១២ ៨៨ ៤៨ ២៦

លោកអ្នកអាចកក់អាហារពេលថ្ងៃត្រង់ អាហារពេលល្ងាច និងពិធីជប់លៀងខ្នាតតូច ដែលអាចទទួល ភ្ញៀវចំនួន ១៥០នាក់។ ក្រៅពីនេះ នៅមានភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងៗទៀតនៅតាមជួរមាត់ស្ទឹង ដែលមានសេវាអាហារពេលព្រឹក និងពេល ថ្ងៃត្រង់ដែលមានទីតាំងនៅចន្លោះស្ពានទាំងពីរនៃស្ទឹងព្រែកត្នោតត្រើយ ខាងត្បូងផ្សាររាត្រី មានសេវាកម្មម្ហូបអាហារ ប្រពៃណីដូចជា នំបញ្ចុកសម្លរខ្មែរ សម្លរណាំយ៉ា មីឆា ស៊ុបក្រចកគោ បង្អែម និងភេសជ្ជៈផ្សេងៗដែលរៀបចំលក់ជូនភ្ញៀវនាវេលា រសៀលចាប់ពីម៉ោង ៣-០០ រហូតដល់ម៉ោង ១០-០០យប់

ប្រសិនបើលោកអ្នកចង់ដើរកំសាន្ដសប្បាយនៅតាមដងទន្លេរបាសាក់ នាមាត់ទន្លេរក្រុងតាខ្មៅ ចាប់ពីម៉ោង ៣ៈ៣០ រសៀលរហូតដល់ម៉ោង ៨ៈ០០យប់ លោកអ្នកនឹងអាចចូលរួមជាមួយកម្មវិធីហាត់ប្រាណអមដោយបទភ្លេង កំដរផង ដែលមាន តម្លៃសេវាត្រឹម ១.០០០រៀលប៉ុណ្ណោះ តាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ ឬមួយក៏លោកអ្នកពុំ ចូលចិត្ដនឹងកម្មវិធីហាត់ប្រាណនេះទេ លោកអ្នកអាចអង្គុយនៅតាមបង្គុយថ្ម “បង់ថ្ម” ដកដង្ហើមយកខ្យល់អាកាស ទន្លេរ ឬ ជជែកគ្នាលេង ឬក៏ទស្សនាទិដ្ឋភាពដ៏អ៊ូអរនៃ ហ្វូងមនុស្សដែលមកកាន់ទីនេះជាច្រើនរយនាក់។ ឬមួយ លោកអ្នកអង្គុយបែរទៅរកទន្លេមើលទូកនេសាទជាលក្ខណៈគ្រួសារ កំពុងបង់ សំណាញ់ ឬ ទាក់មងជាដើម។ នៅតំបន់មាត់ទន្លេនេះផងដែរ នាវេលាព្រឹកព្រហាមចាប់ពីម៉ោង ៥ៈ០០ រហូតដល់ម៉ោង ៧ៈ០០ ព្រឹក លោកអ្នកអាចទៅចូលរួមហាត់ប្រាណជាមួយក្រុមហាត់ប្រាណចំនួនពីរក្រុម ឬក៏ហាត់ជាឯកជនតែម្នាក់ឯងក៏បាន។

ក្រៅពីសេវាកំសាន្ដជាសាធារណៈនៅតាមដងទន្លេ លោកអ្នកក៏អាចអញ្ជើញទៅកំសាន្ដសប្បាយនៅហាង ខារ៉ាអូខេជាលក្ខណៈ គ្រួសារ ឬ ការជួបជុំមិត្ដភ័ក្រច្រៀងកំសាន្ដសប្បាយក៏បាន ដូចជា ហាងខារ៉ាអូខេ “មហាអង្គរ” “តារាត្រជាក់ចិត្ដ” “ត្រជាក់ចិត្ដថ្មី” “ភពបៃតង” ជាដើម ដែលមានសេវាបម្រើរចាប់ពីម៉ោង ១រសៀល រហូតដល់ម៉ោង ១១ៈ០០យប់ ក្នុងតម្លៃ ពី $៤ ទៅ $៦ ក្នុងមួយម៉ោង។