ព័ត៌មានអំពីស្រុកលើកដែក

ស្រុក​លើក​ដែក​​ស្ថិត​នៅ​ភាគ​ខាង​កើត​ឈៀង​ខាង​ត្បូង​និង​មាន​ចម្ងាយ​ ៧២ គ.ម​ពី​ទី​រួម​ខេត្ត​កណ្តាល​និង​ជា​ស្រុក​ស្ថិត​នៅ​ជាប់​ដង​ទន្លេ​មេ​គង្គ​​ក្រោម​​ដែល​ជា​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​​យ៉ាង​សំខាន់​ភ្ជាប់​ទៅ​ប្រទេស​វៀត​ណាម​ និង​ជា​ប្រភព​ទឹក​ដ៏​សំខាន់​បម្រើ​ឱ្យ​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​សម្រាប់​ស្រោច​ស្រព​ស្រូវ​ និង​ដំណាំ​រួម​ផ្សំ​របស់​ប្រជា​ពល​រដ្ឋ​ ហើយមាន អំណោយ​ផល​ល្អ​សម្រាប់​វិស័យ​កសិកម្ម​ឧស្សាហកម្ម និងកំពង់ផែ។ ស្រុកលើកដែក មានព្រំប្រទល់រដ្ឋបាល ខាងលិចជាប់ស្រុកស្អាង និងស្រុកកោះធំ ខាងកើតជាប់ ស្រុកពាមជរ នៃខេត្តព្រៃវែង ខាងជើងជាប់ស្រុកកៀនស្វាយ និងខាងត្បូងជាប់ខេត្តអានយ៉ាង នៃប្រទេស វៀតណាម ដែលជាច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ។ តំបន់រដ្ឋបាល ចែកជាឃុំ ០៧ និងភូមិ ២៥ មានផ្ទៃដី ៣,៧៤៣.៦ គ.មប្រជាពលរដ្ឋសរុប ១២,៣៥៩ គ្រួសារ ស្មើនឹង ៥៨,៩០៦ នាក់ ស្រី ២៩,៥៥២ នាក់ ក្នុងនោះអាយុ ១៨ឆ្នាំឡើង ៣៩,៩៤៤ នាក់។ (របាយការណ៍រដ្ឋបាលស្រុក ប្រចាំខែ មេសា ឆ្នាំ ២០១៤)

រចនាសម្ព័ន្ធដឹកនាំ

          ក. គណៈអភិបាលស្រុក ចំនួន ០៥ រូប

ល.រ ឈ្មោះ ភេទ តួនាទី លេខទូរស័ព្ទទំនាក់ទំនង
លោក នូវ សំណាង ប្រុស អភិបាលស្រុក  
លោកស្រី គូ ម៉ានី ស្រី អភិបាលរងស្រុក  
លោក ឆើម សេរីវឌ្ឍន៏ ប្រុស អភិបាលរងស្រុក  
លោក ចាប ច័ន្ទវិទ្យា ប្រុស អភិបាលរងស្រុក  
លោក សោម ផល្លា ប្រុស អភិបាលរងស្រុក  

          ខ. ក្រុមប្រឹក្សាស្រុក ចំនួន ១៥ រូប

ល.រ ឈ្មោះ តួនាទី
លោក លី សុខា ប្រធានក្រុមប្រឹក្សាស្រុក
លោក ប៊ិន សំរិទ្ធ សមាជិក្រុមប្រឹក្សាស្រុក
លោក ភិន ភឿន សមាជិក្រុមប្រឹក្សាស្រុក
លោក ស សឿន សមាជិក្រុមប្រឹក្សាស្រុក
លោកស្រី ឈឹម អ៊ុត  សមាជិក្រុមប្រឹក្សាស្រុក
លោកស្រី ផាត់ ឈី សមាជិក្រុមប្រឹក្សាស្រុក
លោកស្រី សុខ យ៉ាន់នី សមាជិក្រុមប្រឹក្សាស្រុក
លោកស្រី ស៊ុំ សំអូន សមាជិក្រុមប្រឹក្សាស្រុក
លោក ម៉ុក សុមុនី  សមាជិក្រុមប្រឹក្សាស្រុក
១០ លោក ផន ផេន សមាជិក្រុមប្រឹក្សាស្រុក
១១ លោក ពុំ ចាន់ សមាជិក្រុមប្រឹក្សាស្រុក
១២ លោក សយ សុភាព សមាជិក្រុមប្រឹក្សាស្រុក
១៣ លោក ឃិន លក សមាជិក្រុមប្រឹក្សាស្រុក
១៤ លោក យ៉យ យឺន សមាជិក្រុមប្រឹក្សាស្រុក
១៥ លោក សុខ ស្រេង សមាជិក្រុមប្រឹក្សាស្រុក

          គ. ផែនទីស្រុកលើកដែក