មន្ទីរបរិស្ថានខេត្តកណ្តាលពង្រឹងការងារស្នូលអោយបានកាន់តែល្អ នៅឆ្នាំ ២០១៦

ឆ្នាំ២០១៥កន្លងមកនេះ​មាន​បណ្តឹង​ចំនួន៧ ដែល​ប្រជាពលរដ្ឋ​បាន​ប្តឹង​ពាក់ព័ន្ធ​ទៅនឹង ជំនាញ​របស់​មន្ទីរ​ប​រិ​ស្ថាន ហើយ​មន្ទីរ​បាន​ប្រឹងប្រែង​ដោះស្រាយបាន៦នៅសល់តែ១ពាក្យ បណ្តឹង ដែល​រង់ចាំ​សុំ​គោលការណ៍​ពី​ថ្នាក់​ខេត្ត​គឺ​បណ្តឹង​បញ្ហា​ច​ញ្ចឹ​ម​មាន់ នៅ​ភូមិ​អង្គ​ខ្លើ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង បង្ក​អោយ​ប៉ះពាល់​បរិស្ថាន​និង ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទីនោះ។ លោក អូ​ម ផាត់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល បាន​លើក​ដូច្នេះ​នៅក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៥ កាលពី​រសៀល​ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៦ ដោយមាន​វត្តមាន  ឯកឧត្តម សា​បូ​អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ឯកឧត្តម ជាវ តា​យ អភិបាលរង​ខេត្តកណ្តាល​បាន​អញ្ជើញ​ចូលរួម។ លោក អូ​ម ផាត់ ក៏បាន​លើកឡើង​ផងដែរ​ពី​ការងារ​ផែនការ កិច្ចការ​ច្បាប់ និង​វាយ​តំលៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន ការងារ​អភិរក្ស​ធនធានធម្មជាតិ​និង​គ្រប់គ្រង​ទិន្នន័យ​បរិស្ថាន ការងារ​អប់រំ​ផ្សព្វផ្សាយ​ពត៍​មាន​បរិស្ថាន និង​បញ្ហា​ប្រឈម​ដំណោះស្រាយ និង​អនុវត្ត​បន្ត​ឆ្នាំ២០។

        ឯកឧត្តម ជាវ តា​យ​បាន​ជំរាបជូន​ពី​កិច្ចការសំខាន់ៗដែល​រដ្ឋបាលខេត្ត​បាន​បំផុស​នូវ​ការងារ​អប់រំ​ផ្សព្វផ្សាយ​ពត៍​មាន​បរិស្ថាន និង​ការអប់រំ​តាមរយះ​ទិវា​បរិស្ថាន​ជាតិ​បរិស្ថាន ពិភពលោក​ផ្សព្វផ្សាយ​ពី​ការងារ​បរិស្ថាន​ដល់​សហគមន៍​ធ្វើ​សកម្មភាព​សម្អាត​ទីក្រុង​តាខ្មៅ តាមរយះ​កញ្ចប់​ថវិកា​ដែល​បាន​ផ្តល់អោយ​ពី​ក្រសួងបរិស្ថាន​ឆ្នាំ២០។ ឯកឧត្តម   ជាវ តា​យ​បាន​ជំរាបជូន​ផងដែរ​ពី​ទិសដៅ​ដែល​រដ្ឋបាល​ខេត្តកណ្តាល​ត្រូវ​ជំរុញ​អោយបាន​សកម្មភាព​លើ​ការងារ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង និង​រក​ធ្វើ​ទីលាន​សំរាប់​ទុកដាក់​សំរាម និង​សំណល់​រឹង ព្រោះ​បញ្ហា​នេះ​សំខាន់បំផុត​ចំពោះ​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ។ ឯកឧត្តម សា​បូ​អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​បរិស្ថាន​ទាំង​នៅ​ថ្នាក់​ខេត្ត និង​ស្រុក​ក្រុង​រួមចំណែក​ធ្វើអោយ​ខេត្តកណ្តាល​មានការ​ប្រែប្រួល ពិសេស​ក្រោម​ការយកចិត្តទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​ពី​ឯកឧត្តម​អភិបាលខេត្ត និង​ការជួយ​របស់​សប្បុរស​ជន​ធ្វើអោយ​ទីក្រុង​តាខ្មៅ​មានការ​ប្រែប្រួល​មាន​សោភ័ណភាព​ស្រស់​ឆើតឆាយ​ក្នុង​លក្ខណៈ​ត្រៀម​ប្រកួត​ទីក្រុង​ស្អាត​ឆ្នាំ២០១៦នេះ​អោយបាន​លទ្ធផល​ល្អ​ជាង​ឆ្នាំ​កន្លងទៅ។ ឯកឧត្តម សា​បូ​អូ​ហ្សា​ណូ ក៏បាន​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៥ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ២០១៦របស់​ក្រសួង    បរិស្ថាន​ដែល​ទើបនឹង​បញ្ចប់​កន្លងទៅថ្មីៗនេះ​ជួន​ដល់​មន្ត្រី​បរិស្ថាន​គ្រប់លំដាប់​ថ្នាក់​ផង  ដែរ។

Loading the player ...