កិច្ចប្រជុំស្តីពីការរៀបចំផែនការបង្រួបបង្រួមគ្រួសារកុមារស្នាក់នៅក្នុងមណ្ឌលថែទាំកុមារ អោយបាន ៣០%នៅឆ្នាំ ២០១៨

កិច្ចប្រជុំស្តីពីការរៀបចំផែនការការបង្រួបបង្រួម​គ្រួសារ​កុមារស្នាក់នៅ​ក្នុង​មណ្ឌលថែទាំ​កុមារ​អោយបាន៣០% នៅឆ្នាំ ២០១៨ គឺជាគោលការណ៏ដ៏មានសារៈសំខាន់​និងមានឧត្តមប្រយោជន៏សំរាប់កុមារ​ ។ព្រោះថាការជួបជុំរវាង​ឪពុកម្តាយ​ សាច់ញាត្តិ​វា​បាន​ផ្តល់អារម្មណ៏ល្អដល់កុមារ​ និងធ្វើអោយគរក្លាយទៅជាមនុស្ស​ដែលមានមនោសញ្ចេតនា​ក្នុងគ្រួសារ​ដ៏ជ្រាលជ្រៅ​។ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស​នៃក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនិតិសម្បទាបានបញ្ជាក់ដូច្នេះ​នៅក្នុងកិច្ចប្រជុំថ្នាក់​ក្រោមជាតិ​ នាថ្ងៃទី ១០ ខែ មិនាឆ្នាំ ២០១៦ នៅសាលាខេត្តកណ្តាល​។ឯកឧត្តម បានបញ្ជាក់ ពីមូលហេតុ​ដែលនាំអោយមានការបង្រួបបង្រួមគ្រួសារកុមារ​នៅក្នុងមណ្ឌល​ថែទាំ​ គឺកុមារ​នៅក្នុងមណ្ឌល​មិនមែនសុទ្ធតែ​កំព្រាឪពុកម្តាយទាំងអស់នោះទេ​ជួនកាលមណ្ឌល​គ្រាន់​តែ​យយកក្មេងមកចិញ្ចឹមដើម្បី​ផលប្រយោជន៏របស់បុគ្គល។ក្មេង​ដែលស្ថិតក្នុងមណ្ឌល​មិនមែន​ជាជម្រើសល្អនោះទេ​ព្រោះក្មេងត្រូវការមាន​មនោសញ្ចេតនា​ពីឪពុកម្តាយ​ និងសាច់​ញាតិ​។​ម៉្យាង​​ទៀតបច្ចុប្បន្នកំណើនសេដ្ឋកិច្ច​របស់ប្រទេសជាតិ​បានកើនឡើង​៧%តែបើក្រឡេក​ទៅ​មើលមណ្ឌលថែទាំក្មេងកំព្រាមានចំនួនច្រើន​គឺវាមិន​ឆ្លើយតបទៅនិងអ្វី​ដែលរាជរដ្ឋាភិបាល​បានខិតខំ​ធ្វើអោយមានកំណើន​សេដ្ឋកិច្ច​នោះទេ ។

        លោកជំទាវ នួន នារតី សមាជិក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត បានលើក​ឡើងថា​ ដើម្បីធានាស​ពីឧត្តមប្រយោជន៏​របស់កុមារទាមទារ​អោយមានការយកចិត្តទុកដាក់​អនុវត្តគោលនយោបាយស្តីពីការថែទាំជំនួស​ចំពោះកុមារ​តាមរយៈការធ្វើអធិការកិច្ច និងការ​បង្រួបបង្រួមគ្រួសារ​ជាប្រចាំរបស់មន្ទីរសង្គមកិច្ច​ អតីតយុទ្ឌជន​ និងយុវនិតិសម្បទា​ខេត្ត។​បច្ចុប្បន្នខេត្តកណ្តាលមានមជ្ឈមណ្ឌលរដ្ឋចំនួន មួយកន្លែង​មានកុមារកំព្រាកំពុងទទួលសេវា​ថែទាំជំនួស​ចំនួន ៤៩នាក់​របស់អង្គការក្រៅរដ្ឋាភិបាល​ ចំនួន ១៧កន្លែង​មានកុមារចំនួន ៧៧៩នាក់​។លោកស្រី Lucia Soleti តំណាងអង្គការ​យូនីសេហ្វបានបញ្ជាក់ពីគោលបំណង​នៃការសំរេចចិត្ត​ត្រឹមត្រូវដែល​ធ្វើអោយកុមាររស់​នៅក្នុងគ្រួសារ​អាចអោយគេក្លាយទៅជា​មនុស្ស​មានប្រយោជន៏សំរាប់សង្គមជាតិ​ សង្គមគ្រួសារ។កន្លងមក​ការយកក្មេងដាក់ក្នុង​មណ្ឌល​គឺយើងមិនបានឆ្លុះបញ្ចាំង​ពីឧត្តមប្រយោជន៏​របស់កុមារមិនគោរពមតិយោបល់​របស់​កុមារ​ក្នុងការសំរេចចិត្ត​។ចំពោះកុមារដែលគ្មានឪពុកម្តាយ​ ឫសាច់ញាតិ​ពិតប្រាកដ​យើងត្រូវ​ពិចារណាលើទំរង់ការថែទាំ​ជំនួសលើកុមារ​មិនត្រូវអោយមានការឈឺចាប់​ត្រូវទប់ស្កាត់​រាល់​ការបំពានលើកុមារ​។តែយើងមិនបានបិទមណ្ឌល​ថែទាំកុមារ​ទាំងអស់នោះដែរ​ក្នុងករណីណា​ដែលចាំបាច់​។ធ្វើការពិភាក្សា​ជាក្រុម​ដោយផ្តោតសំខាន់​លើ​ការអនុវត្ត និងត្រូវប្រើយន្តការ​ណាខ្លះដើម្បី​សំរេចគោលដៅសមាហរណកម្មកុមារ​ពីមណ្ឌល​ថែទាំ​ទទួលបាន​លទ្ធផលល្អ ៕