ពិធីប្រកាសតែងតាំងអភិបាលស្រុុកស្អាង និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារដ្ឋបាល​ស្រុកស្អាង​​

ពិធីប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃគណៈអភិបាលស្រុកស្អាង​ បាន​ប្រព្រឹត្តិ​ទៅ​ នាថ្ងៃទី​២០ ខែមេសា ឆ្នាំ២០១៦ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ បន្ទាប់ពីរបាយការណ៍ស្វាគមន៍​របស់លោក​ ខឹម ច័ន្ទគីរី ​​​​អតីតអភិបាលស្រុកស្អាង បានជំរាបជូននូវ​បច្ចុប្បន្នភាព​នៃការងារ​សំខាន់ៗ​មួយ​ចំនួនក្នុងរដ្ឋបាលស្រុក​សំរេចបានរួមមានការងារ​ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ការអនុវត្ត​គោល​ នយោបាយ​ភូមិ-ឃុំ មានសុវត្តិភាព ការងារផ្តល់​អត្តសញ្ញាណប័ណ្ណ​ ការងារ​បង្កបង្កើនផល​ ការងារ​គណនេយ្យភាព​ ការងារសេដ្ឋកិច្ច។         បន្ទាប់​ពី លោក ញឹម វណ្ណឌិន ទទួល​ប្រកាស និងប្តេជ្ញា​ចិត្ត​រួចមក​ ឯកឧត្តម​ ម៉ៅ ភិរុណ បាន​បញ្ជាក់ថា​ការតែង​តាំង​អភិបាល​ ​នៃគណៈភិបាល​ស្រុកស្អាងនាពេលនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពីសមត្ថភាព ទេព្យ​កោសល្យ​ របស់មន្ត្រី​ក្នុងការងារដឹកនាំ​ និង​បង្ហាញ​ឲ្យឃើញ​ផងដែរ​នូវ​ការរីកចំរើន និង​កំណែទំរង់ស៊ីជំរៅ​ នៅរដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ដែល​ចាំបាច់​ត្រូវបំពេញ​បន្ថែម​រចនា​សម្ព័ន្ធបន្ថែម​សំដៅ​​ធ្វើឲ្យមន្ត្រី​ដឹកនាំ​កាន់តែ​មានទំនួលខុសត្រូវ​ បន្ថែម​ទៀត​ដោយ​ឈរលើ​ផលប្រយោជន៍ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ​។ឯកឧត្តម​បានក្រើន​រំលឹ​កដល់មន្រ្តី​ទាំងអស់​ ពិសេសលោក ញឹម វណ្ណឌិន ដែលទើបតែងតាំងថ្មី​ ត្រូវគោ​រពតាមរដ្ឋធម្មនុញ្ញ​ ច្បាប់លិខិតបទ​ដ្ឋាន​ គតិយុទ្ធ​នានា អនុវត្តគោនយោបាយ​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី ៣លើក​កំពស់​ប្រសិទ្ធភាពក្នុងការ​អនុវត្តសេចក្តីសំរេច​ប្រកបដោយ​អភិបាលកិច្ចល្អ​។​ពង្រឹងសាមគ្គី​ភាព ផ្ទៃក្នុងអោយបានល្អ​ និងខិតខំរួមចំណែក​ក្នុងការ​ពង្រឹង​រដ្ឋបាល​ឯកភាពស្រុក​ ដើម្បី​អោយរដ្ឋបាលនេះ​អាចម្ចាស់ការក្នុងការ​គ្រប់គ្រង​ ការចាត់ចែងមុខងារ​ ធនធាន​ហិ​រញ្ញ​វត្ថុ​ បុគ្គលិក ទ្រព្យសម្បត្តិរបស់ខ្លួន​ និងមាន​សមត្ថភាពក្នុងការសម្របសម្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព​លើសកម្មភាព​នៃការផ្តល់សេវា​សាធារណៈ​ និងការអភិវឌ្ឍន៏តាម​បែបប្រ​ជាធិប​តេយ្យ ៕ក្នុងឱកាសនោះដែរឯកឧត្តម ម៉ៅ ភិរុណ ក៏បាន​អញ្ជើញ​កាត់ខ្សែបូរណ៏ដាក់ឲ្យប្រើប្រាស់​អាគាររដ្ឋបាលសាលាស្រុកស្អាងដែលមានកំពស់​​ពី​រជាន់​ទទឹង ៩ម៉ែត្របណ្តោយ២២ម៉ែត្រប្រើប្រាស់ថវិកាគុណប្រយោជន៏ខេត្តឆ្នាំ២០១៥ក្នុងទឹកប្រាក់ ៦៤៨លានរៀល និងមានបន្ទប់ជាន់ក្រោមចំនួន ៤ នៅជាន់ទី២គឺជាសាលប្រជុំ។