កុមារ ៨៧១នាក់នៅឃុំកោះខ្សាច់ទន្លាប្រារព្ធខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា

កុមារ៉ា កុមារីចំនួ ៨៧១នាក់ ដេលមកពីសាលាបឋម​សិក្សាចំនួន ៤ស្ថិត​ក្នុងឃុំកោះខ្សាច់​ទន្លា ស្រុកស្អាង​ បានជួបជុំគ្នា​ប្រារព្ធ​ខួប​លើកទី ៦៧​ទិវាកុមរា​អន្តរជាតិ ១មិថុនា​ ខួប​លើកទី១៤ ទិវា​ពិភពលោកប្រឆាំង​ពលកម្មកុមារ​ ១២មិថុនា និងទិវាកុមារ​កម្ពុជា​ឆ្នាំ​២០១៦ ដែល​ពិធី​នេះ​បានប្រាព្រឹត្តិទៅ​ក្រោមអធិបតីភាព​ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និងថាមពល​ និងឯកឧត្តម ម៉ៅ ភិរុណ​ អភិបាលខេត្តកណ្តាល។

          លោក ញឹម វណ្ណាឌឹន អភិបាលស្រុកស្អាង​បានធ្វើរបាយការណ៍​ស្វាគមន៍ដោយ​ជំរាបជូន​អំពីការអភិវឌ្ឍន៍​ស្រុកលើគ្រប់ផ្នែក​ក្នុងរយៈពេលកន្លងមក​ ពិសេស​ការរីកចំរើន​លើក​វិស័យអប់រំ​។

          បន្ទាប់​ពី​តំណាងកុមារី​ឡើង​ធ្វើចំណាប់ងារម្មណ៍​ពីការ​យកចិត្តទុកដាក់​របស់​អាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់​លើកុមារ​រួចមក​ ឯកឧត្តម ម៉ៅ ភិរុណ បានងានសារលិខិត​សម្តេច​អគ្គ​មហា​សេនា​បតី តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក្នុងឱកាស​ខួប​លើក​ទី៦៧ទិវា​កុមារ​អន្តរជាតិ​ ១មិថុនា ខួប​លើក​ទី១៥ ឆ្នាំ២០១៦។ ឯកឧត្តមអភិបាល​ខេត្តបាន​ក្រើនរំលឹក​ដល់សិស្សានុសិស្ស​ ដែលបានមកចូលរួមក្នុង​ឃួបលើកទី៦៧ ទិវាកុមារ​អន្តរជាតិ ១មិថុនា ពីសេស​ឳពុក​ ម្តាយ​ អាណាព្យាបាល​ត្រូវចូលរួម​ធ្វើឲ្យ​បាន​សម្រេច​នូវ​សិទ្ធ​ទាំង៤ របស់​កុមារ​គឺសិទ្ធ​រស់​រាន​មានជីវិត សិទ្ធ​អភិវឌ្ឍន៍​ សិទ្ធ​ទទួលបាន​ការការពារ​ និងសិទ្ធ​ចូលរួម​ក្នុង​បុព្វហេតុ​បង្កើតធនធាន​មនុស្ស​ ប្រកបដោយជំនាញ​វិជ្ជា​ជីវៈ​ និង​ចំណេះ​ដឹង។ ឯកឧត្តម បានបន្តទៀតថា​ ដើម្បី​ពង្រឹ​ង​កិច្ចការ​ពារកុមារ​ និងបន្ត​លើកកំពស់​ការ​អនុវត្ត​ សិទ្ធ​កុមារ​ រាជរដ្ឋាភិបាល​បានបង្កើតច្បាប់​ គោល​នយោបាយផែនការយុទ្ធសាស្ត្រ និង​ផែនការសកម្មភាពជាតិ​ជាច្រើន​ សំដៅ​ធ្វើឲ្យកុមារ​ប្រាសចាកផុតពីការគំរាមកំហែង​ ​លុប​បំបាត់ពលកម្មកុមារ ការពារ​កុមារ​ងាយរង​គ្រោះ​ ការគាំ​ពារ​ និងអភិវឌ្ឍន៍កុមារ​តូច​ ការធ្វើអាជីវកម្ម​លើផ្លូវភេទ​ ការជួញ​ដូរកុមារ​។ តាមរយៈ​ទិវា​កុមារ​អន្តរជាតិ​១មិថុនានេះ ឯកឧត្តម​អភិបាល​ខេត្តក៍បាន​​អំពាវនាវ​ និង​ជំរុញ​ឲ្យ​គ្រប់សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវទប់ស្តាត់​ និង​បង្ក្រាប​ល្បែងស៊ីសង់​គ្រប់ប្រភេទ​ដែលមានក្នុងមូលដ្ឋាន​ឃុំ ពិសេស​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ ដែល​ធ្វើ​ឲ្យកុមារខូចសុខផាពប៉ះពាល់​ដល់ផ្លូវ​ការប្រាជ្ញា បោះបង់ការសិក្សា​ នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់សង្គម​។ ក្នុង​នាមគណៈពង្រឹង​ប្រចាំ​ឃុំ​កោះ​ខ្សាច់ទន្លា​ ឯកឧត្តម ឌិត ទីណា​ ក៍បាន​លើកពី​កិច្ច​ការមួយចំនួន​ដែលត្រូវ​អនុវត្ត​បន្ត​នៅលើ​ទឹកដីកោះខ្សាច់ទន្លា​ ដើម្បីឆ្លើយ​តប​ទៅនឹងតំរូវការ​របស់ប្រជាពលរដ្ឋ​ដូចជា​ការតបណ្តាញ​អគ្គីសនី ការកសាង​ផ្លូវ​ ការសាងសង់ស្ពាន​នៅឆ្នាំ២០១៨  ដើម្បីសំរូល​ដល់ការដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ​ ការបង្កើត​ឲ្យមានអនុវិទ្យាល័យ​ ដើម្បី​សំរួល​ដល់ការ​សិក្សា​របស់​សិស្សានុសិស្ស​ ទាំង​៤សាលា​នៅពេល​បញ្ចប់​បឋមសិក្សា​ក្នុងឱកាស​នោះដែរ​កុមារទាំង​៨៧១នាក់​ ទទួលបាន​សៀវភៅចំនួន​៣ក្បាល ប៊ិច៣ដើម បន្ទាត់១ដើម ខ្មៅដៃ១ដើម ទឹកសុទ្ធ​ ទឹកក្រូច​១កំប៉ុង នំ២កញ្ចប់​ និងថវិការ១ម៉ឺនរៀល ក្នុង១នាក់ ប្រជាពលរដ្ឋចូលរួម​ក្នុង១នាក់១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ​ ២០នាក់ ក្នុង១នាក់ ២ម៉ឺនរៀល​ និងប្រគេន​បច្ច័យ​ ៥០០០ដុល្លា​ សំរាប់ការសាងសង់សាលាធម្មសភា នៅវត្តបុទុមសាគរ បានប្រារព្ធ​ពិធីបញ្ចុះ​បឋមសិលា​ សាងសង់​​សាលាឃុំ​១ខ្នង ដែលជាថវិការ​គុណប្រយោជន៍ខេត្ត​ក្នុងទឹកប្រាក់​ ២៣០លានរៀល​ មានបណ្តាយ ១៤ម៉ែត្រ ៦០ ទទឹង​១០ម៉ែត្រ៕​​