ទិវាវប្បធម៌ជាតិ ៣មិនា លើកទី១៩នៅខេត្តកណ្តាល

ទិវាវប្បធម៌ជាតិ៣មិនា លើកទី១៩ឆ្នាំ២០១៧ បានលើកយកប្រធានបទ (យុវជន ដើម្បីវប្បធម៌ជាតិ) ដើម្បីជំរុញឲ្យប្រជាជនទូទៅជាពិសេស យុវជនជាសិស្ស និសិ្សត ដែលជា សរសរស្តមរបស់ប្រទេសជាតិ និងជាអ្នកបន្តវេន ចូលរួមដោយផ្ទាល់កាន់តែច្រើន និងកាន់តែសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍន៏ បេតិកភណ្ឌវប្បធម៌ របស់ជាតិយើង។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានថ្លែងដូច្នេះនៅក្នុងទិវាវប្បធម៌ជាតិ៣មិនា លើកទី១៩នៅបជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុន សែន ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានរៀបចំធ្វើនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧។

          លោកជំទាវ បានសំណូមពរដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាជួយផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យបានទូលំទូលាយ និងចាត់វិធានការទៅតាមផ្លូវច្បាប់ រាល់បទល្មើស ដើម្បីអភិរក្ស និងអភិវឌ្ឍន៏ស្ថានីបុរាណ សម្រាប់កូនចៅជំនាក់ក្រោយ សិក្សា ស្រាវជ្រាវ និងថែរក្សាឲ្យបានគង់វង្ស ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានសមត្ថភាពដើម្បីអាចទទួលខុសត្រូវរាល់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ឲ្យមានប្រសិទ្ធភាព។

          ថ្លែចំពោះមុខសិល្បៈករ សិល្បៈការិនី សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ប្រមាណជាង៤០០នាក់ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោកកំពង់អនុវត្តនយោបា សកលភាវូបនីយកម្ម ស្របជាមួយនេះប្រទេសក្នុងសហគមន៏អាស៊ានក៏កំពង់ធ្វើសមាហរណកម្មលើគ្រប់វិស័យ និងដោយឡែកលើវិស័យសិល្បៈ វប្បធម៌សំដៅអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមរៀងៗខ្លួន។ ចរន្តនេះចៀសមិនផុតពីការហូរចូលនៃ វប្បធម៌បរទេសទាំងវិជ្ជមាន និងអវិជ្ជមាន មកក្នុងប្រទេសយើងឡើយ ដែលប្រការនេះតំរូវឲ្យ ប្រជាជនយើងគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ ក្នុងការរួមចំណែកថែរក្សាការពារវប្បធម៌ផងខ្លួន ដោយឈរលើមូលដ្ឋាននៃ ការអភិរក្សដើម្បីអភិវឌ្ឍន៏ និងអភិវឌ្ឍន៏លើមូលដ្ឋានអភិរក្ស។ ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលបានបង្កើតទិវាវប្បធម៌ជាតិ៣មិនា នេះឡើងចំនួន១៨លើករួចមកហើយ ហើយឆ្នាំនេះទៀតសោតគឺជាឆ្នាំលើកទី១៩ នៃការប្រារព្វទិវាវប្បធម៌ជាតិ៣មិនា ដើម្បីជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ សង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្រ្ជាបពីសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែបដែលជាស្នាដៃសិល្បៈ កើតចេញពីកម្លាំងពលកម្ម និងបញ្ញាពលកម្មពិតៗរបស់សិល្បៈកររៀមច្បង និងយុវសិល្បៈករយើង ជាសិស្ស-និសិ្សតនៅតាមគ្រោះស្ថានសិក្សានានា បានបង្ហាញអំពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្លួន ដែលមានឈាមជ័រសិល្បៈតពីដូនតា ជូនដល់ប្រជាតិទាំងក្នុង និងក្រៅប្រទេសបានស្គាល់ យល់ជ្រួតជ្រាប និងជាពិសេសក្នុងស្រទាប់យុវវ័យ ដើម្បីបង្កើនការចូលរួមថែរក្សា ការពារសម្បត្តិ វប្បធម៌ខ្មែរដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ៕ 

Loading the player ...