ពិធីប្រណាំងសេះ នៅមជ្ឈមណ្ឌល SCT Sport Complex
   
   
   
   
   

នៅមជ្ឈមណ្ឌល SCT Sport Complex ដែលមាន​ទីតាំងនៅ​ក្នុង​ក្រុមហ៊ុន 7NG មានរៀបចំការប្រកួតប្រណាំងសេះ​ ដែលសេះមកពីប្រទេស អាមេរិក វៀតណាម និងថៃ ចំនួន ៦ក្បាល និងសេះនៅក្នុង​ស្រុកចំនួន ១៥ក្បាល ។

       ការប្រកួតកីឡាប្រណាំងសេះនេះ​ លោកឧកញ៉ា ស្រី ចាន់ ធូ បានអោយដឹងថា​ មជ្ឈមណ្ឌលបានរៀបចំការប្រកួត​ក្នុងចំងាយ​ ១៦០០ម៉ែត្រ​ ចែកជា៦ជុំគឺនៅជុំទី១ ដល់ជុំទី៥ ជាការប្រកួត​ប្រណាំង​​សំរាប់​សេះក្នុងស្រុក​ និងនៅជុំទី៦ សំរាប់សេះមកពីក្រៅប្រទេស​។ ការ​ប្រកួតប្រណាំងសេះនេះបានបែងចែក​រង្វាន់​តាម​ប្រភេទសេះ​ គឺក្នុងស្រុក​សំរាប់ជុំទី១ លេខ១ បានរង្វាន់ទឹកប្រាក់ ៦០ម៉ឺនរៀល​ សំរាប់ជុំទី ២ លេខ១ បានរង្វាន់ទឹកប្រាក់​ ៨០ម៉ឺនរៀល​ ។សំរាប់ជុំទី៤ លេខ១បានរង្វាន់​ទឹកប្រាក់ ១០០ម៉ឺនរៀល​ ជុំទី៥ លេខ១ បាន​រង្វាន់ ៤០០ម៉ឺនរៀល​ និងសំរាប់ជុំទី ៦ ដែលជាការប្រកួតប្រណាំងសេះ​មក​ពីក្រៅប្រទេស​ រង្វាន់លេខ១បានទឹកប្រាក់ចំនួន ៨០ម៉ឺនរៀល​ ។លោកឧកញ៉ា ក៏បានជំរាបជូនផងដែរ​អំពីតារាង​កម្មវិធី​ និងពានរង្វាន់​ប្រចាំ​ខែ សំរាប់ការប្រកួត​កីឡាប្រណាំងសេះ​ ដែលមជ្ឈមណ្ឌល​ត្រូវធ្វើការ​ប្រកួតក្នុងឆ្នាំ ២០១៧ មាន ១២ប្រកួយចំពោះប្រាក់រង្វាន់​លើកទឹក​ចិត្ត​ប្រចាំខែចំពោះសេះដែលមិនបាន​ទទួលចំណាត់ថ្នាក់ បាន ៦០.០០០​រៀលក្នុង​១ក្បាល។ សេះដែលមានវត្តមាន​ទាំង ១២ប្រកួត និងទទួល​បានប្រាក់រង្វាន់លើកទឹកចិត្ត​បន្ថែមចំនួន ២០០.០០០រៀល ក្នុង១ក្បាល​ប្រចាំឆ្នាំ។ចំពោះសេះ និងអ្នកជិះសេះ​ ដែលមានឯកសណ្ឋាន​ ត្រឹមត្រូវតាមស្តង់ដា និងគោលការណ៏ និងទទួលបាន ការលើកទឹកចិត្ត​រហូតដល់ ១០០.០០០រៀល ក្នុង១ក្បាល សំរាប់ប្រចាំខែ ។ជារួម​ពាន់រង្វាន់ក្នុងការប្រកួតប្រណាំង​សេះ ទាំង ១២ប្រកួតឆ្នាំ ២០១៧ នេះសេះដែលទទួលចំណាត់ថ្នាក់ លេខ១ នៅវគ្គផ្តាច់ព្រត្រ័ និងទទួលបាន ទឹកប្រាក់ ២៥០០០ដុល្លា អាមេរិក ពីមជ្ឈមណ្ឌល SCT Sport Complex

Loading the player ...