ពិធីប្រគល់ សាលាមតេយ្យសហគមន៏មួយខ្នង និងចុះពិនិត្យទីតាំងកំពង់ចម្លងនិងគម្រោងស្ថាបនាផ្លូវប្រវែង ១១,៣០០គ,ម

នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់ សាលាមតេយ្យសហគមន៏មួយខ្នង ដែលស្ថិតនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ  ខេត្តកណ្ដាល។

ថ្លែងក្នុងឪកាសនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាលមានប្រសាសន៏ថា សាលាមតេយ្យសហគមន៏នេះ ពិតជារួមចំណែកកាត់បន្ថយភាពនឿយហត់របស់បងប្អូនប្រជាពលរដ្ឋក្នុងការមើលថែកូនតូចៗ និងធើ្វឲ្យពួកគាត់មានពេលវេលាច្រើន សំរាប់ធើ្វស្រែចំការ និងបង្កើនផលិតផលដំណាំ ឬធើ្វការនានាបានច្រើនជាងមុន ។

ឯកឧត្តមបានបន្តទៀតថា ការបង្កើតសាលាមតេយ្យសហគមន៏នេះឡើង ដើម្បីធើ្វឲ្យកូនៗរបស់ពួកគាត់ មានការចេះដឹងសិក្សាបានយូរ និងរួមចំណែកក្នុងការបណ្ដុះបណ្ដាលនូវធនធានមនុស្សតាំងពីកុមារ និងក្លាយទៅជាទំពាំងស្នងឬស្សីនៅថ្ងៃអនាគត  ។ សាលាមតេយ្យសហគមន៏មួយខ្នងនេះ កសាងអស់ថវិកាចំនួន ១ម៉ឺន ៣ពាន់ ដុល្លារអាមេរិច និងបន្ថែមការសាងសង់បន្ទប់អនាម័យមួយថែមទៀត ។ ​​