កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ.ក.ស.ក ៦ខែដើមឆ្នាំ

   លទ្ធផលការងាររបស់ គ.ក.ស.ក ខេត្ត ស្រុក ក្រុង និង គ.ក.ន.ក ឃុំ-សង្កាត់សម្រេចបានរយៈពេល ៦ខែដើមឆ្នាំ២០១៧ ត្រូវបាន គ.ក.ស.ក ខេត្តធ្វើការបូកសរុប និងលើកទិសដៅអនុវត្តបន្ត ៦ខែចុងឆ្នាំ នាថ្ងៃទី ១១​ ខែកក្កដា ឆ្នាំ ២០១៧ នៅសាលាខេត្តកណ្តាល។

   លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តជាប្រធាន គ.ក.ស.ក ខេត្តបានថ្លែងបើកកិច្ចប្រជុំដោយសំណូមពរអោយមន្រ្តីដែលទទួលបន្ទុកការងារស្រី និង​កុមារ ស្រុក-ក្រុង ត្រូវលើកឡើងបញ្ហាប្រឈមដែលបានជួបក្នុងពេលបំពេញការងារនៅក្នុងមូលដ្ឋាន ស្រុក-ក្រុង ឃុំ-សង្កាត់ ដើម្បីយើងរួមគ្នារកដំណោះស្រាយរួមគ្នា និង​ត្រូវលើកឡើងផងដែរ បញ្ហាថវិការបស់ គ.ក.ន.ក ឃុំ-សង្កាត់ ដែលត្រូវធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ស្រ្តី និងកុមារនៅក្នុងមូលដ្ឋាន។

   លោកជំទាវ គិត គឹមហៀក អនុប្រធាន គ.ក.ស.ក ខេត្តបានជំរាបជូនរបាយការណ៍លំអិតស្តីពីលទ្ធផលការងារដែល គ.ក.ស.ក ខេត្តស្រុក-ក្រុង និងសមាជិក គ.ក.ស.ក តាមបណ្តាមន្ទីរសំរេចបានរយៈពេល ៦ខែដើមឆ្នាំ ក្នុងនោះមានការងារប្រជុំ ការចូលរួមអនុវត្តការងារនានា ការប្រើប្រាស់ថវិកា ការងារអប់រំ ការងារសមត្ថភាពយេនឌ័រ ការងារសង្គមកិច្ច ការងារសន្តិសុខស្បៀង ការងារសន្តិសុខសណ្តាប់ធ្នាប់           សាធារណៈ ការងារទឹកស្អាត និង​អនាម័យ ការងារអនាម័យគាំទ្រដោយអង្គការ UNICEF និងអង្គការមូល   និធិសិទ្ធិកុមារ ការងារពលកម្មកុមារ ការងារសុខភាពស្រ្តី និង​កុមារ ការងារព័ត៌មាន ការងារវប្បធម៌ ការងារទេសចរណ៍ ការងារចុះអត្រានុកូលដ្ឋាន ។ របាយការណ៍ក៏បានលើកបញ្ហាប្រឈមផងដែរដូចជា ការប្រជុំប្រចាំខែរបស់ គ.ក.ន.ក ឃុំមួយចំនួនពុំសូវបានទៀងទាត់ និងមួយចំនួនប្រជុំរួមជាមួយ ការប្រជុំរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់​ ប្រធានក្រុមប្រឹក្សាឃុំដែលជាប្រធាន គ.ក.ន.ក និងជនបង្គោលនារីឃុំមួយចំនួនមិនទាន់យល់បានស៊ីជម្រៅអំពីតួនាទីភារកិច្ចរបស់ ឝ.ក.ន.ក ឃុំ-សង្កាត់ ជនបង្គោលនារីឃុំដែលមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំមានការលំបាកក្នុងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួន និងថវិកាឧបត្ថម្ភនៅមានចំនួនតិច ការប្រើប្រាស់ថវិការរបស់  គ.ក.ន.ក នៅមានចំនួនទាបនៅឡើយគិតត្រឹមឆមាសទី១ ឆ្នាំ ២០១៧ មិនមានប្រាក់ឧបត្តម្ភបេសកម្ម និង​ថ្លៃធ្វើដំណើរដល់សមាជិក គ.ក.ស.ក ស្រុក-ក្រុង (ក្រោម២០គីឡូម៉ែត) សមត្ថភាពរបស់ជនបង្គោលនារីឃុំមួយចំនួនមិនទាន់ឆ្លើយតបទៅនឹងមុខងារភារកិច្ចរបស់ខ្លួនកិច្ចប្រជុំក៏បានធ្វើការបែងចែកក្រុមពិភាក្សាដោយផ្តោតលើបញ្ហាប្រឈមការលំបាកក្នុងការអនុវត្តមុខងារភារកិច្ចរបស់ គ.ក.ស.ក ក្រុង ស្រុក និង​ការប្រើប្រាស់ថវិកា គ.ក.ស.ក ក្រុង ស្រុក គ.ក.ន.ក ឃុំ-សង្កាត់ក្នុងឆមាសទី១ ឆ្នាំ២០១៧។

         មានមតិបិទកិច្ចប្រជុំលោក យាំ សាវឹង ទីប្រឹក្សារដ្ឋបាលសាលាខេត្ត និងលោកជំទាវ នួន នារតី បាន រំលឹកដល់លោក លោកស្រីជាប្រធាន គ.ក.ស.ក ស្រុក-ក្រុង ត្រូវពង្រឹងលើកិច្ចរបស់ គ.ក.ន.កឃុំ-សង្កាត់ ឱ្យអនុវត្តតាមភារកិច្ចដោយផ្អែកលើភារកិច្ចអភិវឌ្ឍ សង្គមដែលមាន ៥ចំនុច ចៀសវាងផ្តោតតែលើភារកិច្ចតែ ១មុខ ដោយពិបាកក្នុងការធ្វើបញ្ជីទូទាត់ជាមួយ រតនាខេត្តនាំឱ្យបាត់បង់ភារកិច្ចទាំង៤ ដែលសំខាន់ដូចគ្នា ក្នុងការលើកកំពស់ស្ថានភាពសុខភាព អនាម័យ អប់រំរបស់ស្រ្តី និងកុមារនៅតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ ត្រូវពិនិត្យលើការចំណាយថវិការបស់ គ.ក.ន.ក ឃុំ-សង្កាត់ឱ្យបានឆ្លើយតបទៅនឹងគំរោងផែនការដែលបាន លើកជាក់ស្តែង ក្នុងផែនការអភិវឌ្ឍរបស់ឃុំ សង្កាត់ សំខាន់ព្យាយាមបង្កើតសមត្ថភាព គ.ក.ន.ក ឃុំ-សង្កាត់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃការរីកចំរើនរបស់ប្រទេសជាតិ។ 

Loading the player ...