កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

     ចុងសប្តាហ៍កន្លងទៅនេះឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដយបានអញ្ជើញចូលរួមពីលោកអភិបាលរង ស្រុក ក្រុង ទាំង ១១ និង មន្ទីរអង្គភាពដែលជាគណៈកម្មាធិការគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ក្នុងរបាយការណ៍របស់ស្នងការនគរបាលខេត្តបានអោយដឹងថាក្រៅពីការងារស្នួលដែលគណបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក សំរេចនោះក៍នៅមានការបង្កាបបទល្មើសគ្រឿងញៀន        កំលាំងសហការបង្រ្កាបចំនួន២៣ករណី បើប្រៀបធៀបទៅរយៈពេលដែរដូចគ្នាគឺមានការថយចុះ១២ករណី។ ​ គ្រោះថ្នាក់ចរាចរណ៍កើតមាន២៩ករណី កើនឡើង១២ករណី ស្លាប់១៧/១៣នាក់ របួស៥៣/១០នាក់ មូលហេតុបើកបរជែងខ្វះការប្រុងប្រយត្ន័បើកបរលើសល្បឿនកំណត់ និងបើកបរមិនគោរពសិទ្ធិអាទិភាព។ ការបង្រ្កាប់ល្បែងស៊ីសង២ករណី នៅស្រុកខ្សាច់កណ្តាល ​ចាប់យកវត្ថុតាង មាន់៤ក្បាល  បៀចំនួន៥២សន្លឹក កំរាល១ និងសម្ភារៈ១ចំនួនទៀត ជនល្មើស២នាក់។  

មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តម នៃ ចារី អភិបាលរងខេត្តបានណែនាំឱ្យកងកំលាំងទាំង៣ និងអាជ្ញាធរស្រុក-ក្រុងត្រូវបន្តអនុវត្តផែនការណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បន្តអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្ត  ពង្រឹងការងារត្រួតពិនិត្យច្រកទ្វារទ្វេរភាគី ទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗ បន្តយកចិត្តទុកដាក់ស្រាវជ្រាវប្រើប្រាស់វិធានការជំនាញ បង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាព បទល្មើស៣ឧក្រិដ្ឋ និងមុខសញ្ញាលួចឆក់ប្លន់។    ឯកឧត្តមបានរំលឹកដល់កំលាំងប៉ុស្តិ៍រដ្ឋបាលទាំង១២៧ ត្រូវមានការអប់រំដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែសំលាប់ ប្រជាពលរដ្ឋមានការកើនឡើងពី១ថ្ងៃទៅ១ថ្ងៃឥតឈប់ឈរ៕ 

Loading the player ...