ពិធីប្រកាសសមាសភាពសមាជិកក្រុមប្រឹក្សាឃុំដីឥដ្ឋ ស្រុកកៀនស្វាយ

សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ត្រូវបានឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល អញ្ជើញប្រកាសសុពលភាព សំរាប់អាណត្តិទី ៤ នៅព្រឹកថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០១៧ នៅសាលាឃុំដីឥដ្ឋ។

        ប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ២៣៧៥ ប្រ.ក ចុះថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧ បានទទួលស្គាល់សមាសភាពជាមេឃុំ ជំទប់ទី១ ជំទប់រងទី២​ នៃរដ្ឋបាលដីឥដ្ឋ  រួមមាន លោក កែវ ចាន់ធី ជាចៅមេឃុំ លោក សុត ជីវ័ន្ត ជាជំទប់ទី១ និងលោក ស៊ុត តូ ជាជំទប់ទី២ និងមានសមាជិកក្រុមប្រឹក្សា​រចំនួន៨រូបទៀតសរុប១១រូប។

        មានប្រសាសន៏ក្នុងពិធី ឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាលបានបញ្ជាក់ថា​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋ​ ត្រូវបន្តនិរន្តរភាពនៃការដឹកនាំគ្រប់គ្រង​ និងអភិវឌ្ឍនៅមូលដ្ឋានក្នុងអាណត្តិទី៥បន្តទៀត។ នេះមានន័យថាទោះបីជាក្រុមប្រឹក្សាឃុំ​ សង្កាត់ប្រកាសទទួលស្គាល់​នាឱកាសនេះ ជាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មីក៏ពិតមែន​ប៉ុន្តែមិនមែនបានសេចក្តីថា​ ការងារគ្រប់គ្រង និងការងារអភិវឌ្ឍមូលដ្ឋាន​ដែលក្រុមប្រឹក្សាឃុំ សង្កាត់​ អាណត្តិចាស់បានអនុវត្តកន្លងមក​ ត្រូវបានបញ្ចប់នោះទេ​ ពោលគឺក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មី ត្រូវបន្តអនុវត្តការងារគ្រប់គ្រង​ និងការអភិវឌ្ឍមូលដ្ឋាន​ ពីក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិចាស់សំដៅធានាអោយមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល​ និងការផ្តល់​សេវា​ ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន​អោយកាន់តែមានប្រសិទ្ធភាពថែមទៀត​ដើម្បី​ឆ្លើយតបតម្រូវការ​របស់ប្រជាពលរដ្ឋ​។

ឯកឧត្តមបានបន្តថា​ ទន្ទឹមនោះក្រុមប្រឹក្សាឃុំ​ សង្កាត់ត្រូវ​បន្តនិរន្តរភាពការគ្រប់គ្រង​ និងអភិវឌ្ឍនៅតាមភូមិ​​នីមួយៗរបស់ខ្លួន​ដែលមានមេភូមិជា​តំណាងប្រជាពលរដ្ឋ​ទាំងអស់នៅក្នុងភូមិ​ និងជាខ្សែរយៈចម្បង​សំរាប់ភ្ជាប់ទំនាក់ទំនង​រវាងភូមិ និងក្រុមប្រឹក្សាឃុំ​ សង្កាត់។ជាគោលការណ៏មេភូមិ​ អនុប្រធានភូមិ និងសមាជិកភូមិ​មិនត្រូវបានកំណត់អាណត្តិការងារឡើយ។រាល់ការផ្លាស់ប្តូរឫការតែងតាំង​មេភូមិ អនុប្រធានភូមិ​និងសមាជិកភូមិណាមូយ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវអនុវត្តអោយបានត្រឹមត្រូវ​ស្របតាមសេចក្តីណែនាំរបស់​ក្រសួងមហាផ្ទៃ​ លេខ ០០៤ សណន ចុះថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០០៦ ស្តីពីបែបបទ​ និតិវិធីនៃការជ្រើសរើស​ មេភូមិ ការចូលកាន់តំណែង​ការផ្លាស់​ប្តូមេភូមិ​ ការតែងតាំងជំនួយការមេភូមិ​ ការតែងតាំងជំនួយការមេភូមិ​ និងតួនាទី ភារកិច្ចេ​បៀបរបបការងាររបស់ភូមិ។

ឯកឧត្តម ជាវ តាយ ក៏បានផ្តាំផ្ញើដល់លោកស្រី អស់​លោក​ ដែលជាចៅសង្កាត់​ ចៅសង្កាត់រង​ និងក្រុមប្រឹក្សាសង្កាត់ត្រូវយក​ចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា​ និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក​ ដើម្បីអោយសង្កាត់តាខ្មៅកាន់តែមានការអភិវឌ្ឍន៍បន្ថែម​ទៀត៕

 

Loading the player ...