ពិធីប្រកាសសមាសភាពសមាជិកក្រុមប្រឹក្សាឃុំគោកត្រប់ ស្រុក កណ្តាលស្ទឹង

ឯកឧត្តម​  ជាវ តាយ​ អភិបាលរងខេត្តកណ្តាល បានជំរុញអោយក្រុមប្រឹក្សាសង្កាត់ អាណត្ដិថ្មី ត្រូវបន្ដអនុវ​ត្ដ​​ការ​ងា​​រ​​​គ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ពីក្រុមប្រឹក្សាសង្កាត់   អាណត្ដិចាស់ សំដៅធានាឱ្យមាននិរន្ដរភាព​ក្នុងកិច្ច​ការ​រដ្ឋបាល និងការផ្ដល់សេវា ព្រមទំាងការអភិវឌ្ឍន៏នៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

​    ថ្លែងក្នុងឱកាសប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា  ឃុំ​ ជំទប់ទី១ និងជំទប់ទី២ នៃរដ្ឋបាលឃុំព្រែកជ្រៃ ក្នុងអាណត្តិទី៤ នៃក្រុមប្រឹក្សាឃុំ

នៅឃុំគោកត្រប់​  ស្រុកកណ្តាលស្ទឹង  នៅព្រឹក ថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០១៧​  ឯកឧត្តម​បានបន្តថា​ ដោយផ្អែកលើផែនការអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសង្កាត់ អាណត្ដិទី៣ ក្រុមប្រឹក្សាសង្កាត់​ អាណ​​​​​​ត្ដីទី៤ ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មិវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន ស្របតាមនីតិវិធីនៃដំណើរការកសាង​ផែនការដែលបានកំណត់។ យកចិត្ដទុ​ក​ដាក់​លើវិស័យជាអាទិភាព​មួយ​ចំនួនដែលមានផលប៉ះពាល់ផ្ទាល់មកលើតម្រូវការ​ជាក់ស្ដែង និងជាបន្ទាន់ចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេស​គ្រួ​​​​សារ​ក្រីក្រ​    ជនងាយរងគ្រោះ គ្រួសារយោធិនពលីពិការ ស្រ្ដីម៉េមាយ កុមារ យុវជន មានដូចជា  សេវាទាក់ទងនឹងសុខភាព អប់រំ កសិកម្ម ការកែលម្អបរិស្ថាន និងសេវាសង្គមផ្សេងៗទៀត។ ក្រៅពីនេះ ក៏ត្រូវពិចា​រ​ណាផងដែរអំពីតម្រូវការក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ប្រឡាយទឹក អណ្ដូងទឹក ស្រះទឹក ជាដើម។លើសពីនេះទៀត ក្រុមប្រឹក្សាសង្កាត់ ក៏ត្រូវយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លា​ភាព​​​​​​​​​​​នៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ។គណនេយ្យភាព និងតម្លាភាពគឺជាកត្ដាដ៏គនឹ្លះនៅក្នុងអភិបាលកិច្ចល្អ ដើម្បីឆ្លុះបញ្ចាំងនូវភាពសុចរិត និងភាពត្រឹមត្រូវប្រាកដប្រជា នៅក្នុងការអនុវត្ដគម្រោងអភិវឌ្ឍន៍ ការអនុវត្ដថវិកា និង​ការ​​​ចាត់ចែងការងារនានា ដែលធ្វើឡើងដោយក្រុមប្រឹក្សាសង្កាត់។

​   ឯកឧត្តមបានបន្តទៀតថា​  ក្រុមប្រឹក្សាសង្កាត់ អាណត្ដិថ្មី ត្រូវប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និង    គម្រោ​ង​​សេវាកម្មនានាដែលនៅសេសសល់ពីអាណត្ដិមុន។ ក្នុងករណីពិនិត្យឃើញ មានគម្រោងមូលនិធិសង្កាត់ ទំាង​ផ្នែក​​​​​ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកសេវាកម្ម ដែលបានធ្វើលទ្ធកម្មរួចហើយ តែមិនទាន់បានអនុវត្ដ ឬបានធ្វើលទ្ធ​កម្ម​រួចហើយ ហើយកំពុងតែអនុវត្ដ ឬកំពុងស្ថិតក្នុងកិច្ចសន្យា ក្រុមប្រឹក្សាសង្កាត់ អាណត្ដិទី៤នេះ ត្រូវទទួល​ខុសត្រូ​វ​​​អនុ​វត្ដបន្ដគម្រោងទំាងនោះរហូតដល់បញ្ចប់។

Loading the player ...