កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ៣៨ អាណត្តិទី ២

ថ្លែងបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ៣៨ អាណត្តិទី ២ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើង ២ ចំណុច ដែលជាគោលបំណងសំខាន់ក្នុងកិច្ចប្រជុំ ដើម្បីធើ្វការបូកសរុបលទ្ឋផលការងារគ្រប់វិស័យរបស់រដ្ឋបាលខេត្តដែលបានខិតខំប្រឹងប្រែងអស់រយៈពេល ៦ខែដើមឆ្នាំ។ លទ្ធផលដែលសំរេចបាននេះ គឺទទួលបានការកោតសរសើរពីក្រសួងមហាផ្ទៃពីគណៈកម្មាធិការជាតិអភិវឌ្ឍន៏តាមបែបប្រជាធិបតេយ្យជាខេត្តឈានមុខក្នុងចំណោមខេត្ត-រាជធានីទូទាំងប្រទេស ដែលត្រូវបានក្រុមការងាររបស់ក្រសួងនិងគ,ជ,អ,ប ធើ្វកិច្ចសំភោស៏ និងរៀបចំចងក្រងឯកសារស្ដីពីការដឹកនាំរបស់ខេត្ត ដែលមានឯកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលជុំរុញការងារគ្រប់វិស័យ ដើម្បីយកទៅចែកជូនដល់បណ្ដាខេត្ត-រាជធានី ទាំង ២៥ ក្នុងទូទាំងប្រទេស។

        ឯកឧត្តមបានបន្តទៀតថា នេះជាមោទនៈភាពសំរាប់ខេត្តកណ្ដាល ហើយឯកសារដែលក្រសួងមហាផ្ទៃ ក៏ដូចជា គ,ជ,អ,ប បានចងក្រងរួចហើយ រដ្ឋបាលខេត្តធើ្វការបែងចែកដល់បណ្ដាមន្ទីរអង្គភាពស្រុក ក្រុង និងឃុំ សង្កាត់ ដើម្បីជាទុនក្នុងការអនុវត្តការងារ និងអភិវឌ្ឍន៏នៅអង្គភាព និងមូលដ្ឋាន។

        នៅក្នុងកិច្ចប្រជុំនេះដែរ សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានធើ្វការពិនិត្យ ពិភាគ្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៏ប្រចាំឆមាសទី ១ ឆ្នាំ ២០១៧ របស់រដ្ឋបាលខេត្ត សេចក្ដីព្រាងកម្មវិធីវិនិយោគខេត្ត ស្រុក ឃុំ សង្កាត់ ( ២០១៨-២០២០ ) ផែនការអភិវឌ្ឍន៏ឃុំ សង្កាត់រយៈពេល ៥ឆ្នាំ (​២០១៨-២០២២) ផ្សព្វផ្សាយអនុក្រិត្យលេខ ៣៤ របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រង ថែទាំកុមាររបស់រដ្ឋ ទៅឲ្យរដ្ឋបាលរាជធានី -ខេត្ត ការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៏ឲ្យទៅរដ្ឋបាលរាជធានី-ខេត្ត-ឃុំ ។

        សេចក្ដីសំរេចលេខ ៣៩ របស់រាជរដ្ឋាភិបាលស្ដីពីការរៀបចំផ្ទេរមុខងារជាក់លាក់នានា ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងលិខិតលេខ ១០៣២ របស់ក្រសួងមហាផ្ទៃ   ស្ដីពី   ករណីរដ្ឋបាលរាជធានី ខេត្ត  ធើ្វការលក់ដូរជួលផ្ទេរកម្មសិទិ្ធ ឬផ្ទេរការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ។

        ក្នុងនាមគណៈអភិបាលខេត្ត ឯកឧត្តម ជាវ តាយ បានរំលឹកដល់បណ្ដាមន្ទីរអង្គភាពស្រុក ក្រុង ពេលធើ្វផែនការប្រចាំឆ្នាំ រឺ ៣ ឆ្នាំរំកិល និង ៥ឆ្នាំ ត្រូវពិនិត្យច្បាស់លាស់លើសកម្មភាពជាក់ស្ដែងរបស់អង្គផាព ដើម្បីលើកក្នុងផែនការសំដៅឲ្យបានទទួលការគាំទ្រពីគណៈអភិបាល ពីក្រុមប្រឹក្សា និងក្រសួងជំនាញពាក់ព័ន្ធ។

Loading the player ...