កម្មវិធីសម្អាតបរិស្ថានក្នុងសង្កាត់តាខ្មៅ

ការបញ្ជ្រាបយល់ដឹងពីគោលការណ៍​ ៣R  និងកម្មវិធី​សម្អាត​បរិស្ថាន​ក្នុងសង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ បានឆ្លុះ​បញ្ជាំង​យ៉ាង​ច្បាស់​ពីការ​គិតគូរ​ការយកចិត្តទុកដាក់​ និងការទទួលខុស​ត្រូវ​ទាំង​ភាគីរដ្ឋ​ ឯកជន​ និងប្រជាពលរដ្ឋ​ សំដៅ​រួមចំណែក​ធ្វើឲ្យ​ទីក្រុង​មានភាពស្រស់ស្អាត​ និងបៃតង​ លោក​ជំទាវ​ ហ៊ុន កុសនី​ អភិបាលរងខេត្តកណ្តាល​ បាន​បញ្ជាក់​ដូច្នោះ​នៅក្នុង​ពីធី​បញ្ជ្រាប​ការយល់​ដឹង​គោល​ការណ៍​ ៣R និងកម្មវិធី​សំអាត​បរិស្ថាន​សង្កាត់​តាខ្មៅ​ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ​ ដែល​ប្រព្រឹត្តិទៅ​នៅសួនច្បារមាត់ទន្លេបាសាក់​ក្រុងតាខ្មៅ​។

          លោកជំទាវ​បាន​បន្តទៀតថា ក្នុងក្របខណ្ឌ​ បេក្ខភាព​ ក្រុងតាខ្មៅ​ ក្រុមការងារវាយតម្លៃទីក្រុងស្អាត​ខេត្ត បាន​ផ្តោត​ការយកចិត្តទុកដាក់ដល់​យុទ្ធនាការ​ និងសកម្មភាពសំខាន់ៗមួយចំនួនមានជាអាទិ៍ យុទ្ធនាការ​គ្មាន​ថងប្លាស្ទីកហើរតាមខ្យល់​ តាមដងផ្លូវ​ និងសួន​ច្បារសាធារណៈ​ យុទ្ធនាការ​ កម្ពុជា​ស្អាត (Cambodia Clean Up) បញ្ជ្រោប​ការយល់ដឹង​ស្តីពីគោលការណ៍ 3R និងកម្មវិធី​សម្អាត​បរិស្ថាន​ក្រុង​ ក្នុងសង្កាត់​តាខ្មៅ​ បានឆ្លុះបញ្ជាំង​យ៉ាងច្បាស់​ អំពី​ការគិតគូរ ការយកចិត្ត​ទុកដាក់ និងការ​ទទួល​ខុសត្រូវ​ទាំងភាគីរដ្ឋ​ ឯកជន និងប្រជាពលរដ្ឋ សំដៅរួមចំណែក​ធ្វើឲ្យក្រុងតាខ្មៅ​របស់​យើង​មានភាព​ស្អាត​ និងបៃតង។ ក្នុងន័យនេះ​គ្រប់​ភាគី​ពាក់ព័ន្ធទាំងអស់​ ត្រូវបន្ត​យកចិត្តទុកដាក់​អំពីអនាម័យ​ជុំវិញ​ មជ្ឈដ្ឋាន​រស់នៅ​របស់ខ្លួន​ ធានា​សន្តិសុខ​ សុវត្ថិភាពពេញលេញ​ ចូលរួម​រៀប​ចំសណ្តាប់ធ្នាប់​ របៀបរាបរយ​ល្អ​ រួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម​ជាការផ្តល់សេវាសាធារណៈប្រកបដោយ​​បដិសណ្ឋារកិច្ចល្អ ពោល​គឺទីកន្លែងបានផ្តល់​នូវភាពកក់ក្តៅ​ យ៉ាង​ពិត​ប្រាកដ​សម្រាប់​ការរស់នៅ​របស់​​ប្រជាពលរដ្ឋ​។ ដូចគ្នានេះដែរ​ភ្ញៀវ​ទេសចរណ៍​ក៍ចងបាន​ទីក្រុងដែល​ជាគោលដៅទេសចរណ៍​របស់គេ​ ជាទីក្រុង​ល្អស្អាត​ មានការយកចិត្តទុកដាក់​អំពីភាព​ស្អាត​ និងបៃតង​ អនាម័យ​ល្អ​ ​​គ្មានថង់ផ្លាស់ស្ទិក​ហើរតាមខ្យល់​ និងារាយ​ប៉ាយ​តាម​ដងផ្លូវសាធារណៈ​ សួនច្បារ​ និងទីកន្លែង​សាធារណៈ​ផ្សេងទៀ​ត​ មាន​ហេដ្ឋា​រចនាសម្ព័ន្ធភ្ជាប់​តាម​គ្រប់​មធ្យោបាយ​ មានការ​ធាននាសន្តិសុខ សុវត្ថិភាព​ពេញលេញ សណ្តាប់ធ្នាប់ល្អ​ មានការ​ផ្តល់​នូវបដិសណ្ឋាកិច្ចល្អ​ មាន​សម្បទា​ផលិ​តផល​ និង​សេវា​ទេសចរណ៍​ប្រកប​ដោយគុណ​ភាព​ ដែលសូនាការ​ទាំងនោះ​សុទ្ធ​សឹង​តែជា​កត្តា​កំណត់​ក្នុង​ការសម្រេច​ចិត្ត​ ជ្រើ​សរើស​គោលដៅ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ នាពេល​បច្ចុប្បន្ន។ លោកជំទាវ​បាន​អំពាវ​នាវ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធត្រូវបង្កើន​នូវភាព​ទាក់ទាញ និងភាព​រស់​រវើក​នៃទីក្រុង​ ដោយ​ត្រូវរួមគ្នា​ថែរក្សា​បរិស្ថាន​ អនាម័យ​ ជួយទប់​ស្កាត់​ភាពគ្មាន​សណ្តាប់ធ្នាប់ ទប់​ស្កាត់​ការបោះចោល​សម្រាមពាស​វាល​ពាស​កាល​ និងបង្កើន​ការ​ផ្សព្វ​ផ្សាហ​ឲ្យ​បានទូលំទូលាយ អំពី​ភាពស្អាត​ និង​អនាម័យ​ក្នុងគ្រួសារ​ តាម​សហគមន៍​ តាម​មូលដ្ឋាន​អាជីវកម្ម​ សេវា​កម្មទេស​ចរណ៍​នានាក្នុង​ក្រុង។ រួមចំណែក​អភិវឌ្ឍន៍ទីក្រុង​ទេសចរណ៍​ឲ្យ​មានភាព​ទាក់ទាញ​ និងរស់​រវើក​ជាពិសេស​ផ្តោតទៅលើ​ការរៀប​ចំសណ្តាប់​ធ្នាប់​សាធារណៈ និងការប្រើ​ប្រាស់​ចំណត​ឲ្យ​បាន​សមស្រប។ កាត់បន្ថយ​ឲ្យ​បានជាអតិបរមា ការបោះ​ចោល​ថង់​ប្លាស្ទិក​តាម​ទីសាធារណៈ ដង់ផ្លូវ​ សាលារៀន​ ឆ្លើយ​តប​ទៅនឹង​យុទ្ធ​នាការ​គ្មាន​ថងប្លាស្ទិក​។ ក្នុង​កម្មវិធី​បញ្ចប់​ក៍មាន​ការ​បែងចែកជាក្រុមៗដើម្បី​សម្អា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត​បរិស្ថាន​នៅតាមសួនច្បារ​ទីសាធារណៈ និងថង់ផ្លូវ​ក្នុង​សង្កាត់​តាខ្មៅ​ផងដែរ។