កិច្ចពិភាក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមលើរោងចក្រកាត់ដេរ បោកគក់សំលៀកបំពាក់ និងជ្រលក់ព៌ណ

ឯកឧត្តម ជាវ តាយ​ អភិបាល​រងខេត្ត​កណ្តាល បានដឹកនាំកិច្ច​ពិភាក្សា​វាយតម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​ លើរោងចក្រ​កាត់ដេរ បោកគក់​សំលៀកបំពាក់​ និងជ្រលក់ព៌ណ របស់​ក្រុមហ៊ុន មេរីឌាន ហ្វេសិន (ខេបូឌា) លីមីធីត ដែល​មានទីតាំង​ស្ថិត​នៅភូមិ​ព្រែកសំរោង​ ឃុំរកាខ្ពស់ ស្រុកស្អាង​ ខេត្តកណ្តាល​។

កិច្ចប្រជុំ​នេះ​បានការចូលរួមពីបណ្តាមន្ទីរ​ពាក់ព័ន្ធក្នុង​ខេត្ត​​​   ម្ចាស់​រោងចក្រ​​ អជ្ញាធរស្រុក និងឃុំ  និងមន្ត្រីជំនាញ់ជាច្រើនរូប។

          សូមបញ្ជាក់ផងដែរថា រោងចក្រ​កាត់ដេរ​បោកគក់​ សំលៀកបំពាក់​ និងជ្រលក់ព៌ណ មេរីឌាន ហ្វេសិន​ នេះ​បាន​ដំណើរការរយៈពេល​ ២ឆ្នាំកន្លងមកហើយ​។ ដោយការផលិត​របស់រោងចក្រ​​មានផល​ប៉ះពាល់​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ដែលរស់នៅជិត​រោងចក្រ និងដោយមានការសំណូមពរ       ពីប្រជាជនទើបរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ឋ​បើកការពិភាក្សា និងធ្វើការវាយតំលៃលើរោងចក្រមួយនេះ។

          អង្គប្រជុំបានធ្វើការពិភាក្សា និងវាយតំលៃទៅលើហេតុប៉ះបាល់បរិស្ថាន      និងសង្គមដំបូងដោយផ្តោតលើការងារខ្សែផលិតកម្មរបស់រោងចក្រ និងបានសំណូមពរអោយម្ចាស់រោងចក្រអនុវត្តតាមលក្ខន្តិកៈរបស់ក្រសួង និងតាមគោលការណ៏របស់ខេត្តដែលបានឯកភាព ពិសេសត្រូវគិតគូរអោយបានខ្ពស់លើផលប៉ះពាល់ដល់បរិស្ថានក្មុងរោងចក្រ និងបរិយាកាសខាងក្រៅ។

          មានប្រសាសន៏ក្នុងកិច្ចប្រជុំឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល បានឯកភាពលើការលើកឡើងរបស់ក្រុមការងារ ពិសេសការជំរុញអោយរោងចក្រធ្វើអាងប្រតិកម្មអោយបានធំទូលាយជាងមុនដើម្បី​ងាយស្រួលក្នុងការបង្ហូរ និងកែឆ្នៃកាកសំណល់នៃតោងចក្រ និងអោយរោងចក្រធ្វើការកែលំអរ នូវចំនុចប្រឈមដែលបានកើតមានកន្លងមក ចៀសវាងមានការត្រួតពិនិត្យលើកក្រោយ នៅតែមានកំហុសឆ្គង ព្រោះថារោងចក្រកាត់ដេរ បោកគក់សំលៀកបំពាក់ និងជ្រលក់ពណ៍របស់ក្រុមហ៊ុនមេរីឌានហ្វេសិនលីមីធីត​នេះបានដំណើរការផលិតរយះពេល២ឆ្នាំកន្លងមកហើយ។ បញ្ហាសំខាន់មួយទៀតឆ្លើយតបតាមប្រសាសន៏ដ៏​ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា គ្រប់រោងចក្រត្រូវតែមានគិលានដ្ឋានមួយសមស្របដើម្បីជួយព្យាបាល និងសង្គ្រោះកម្មករបានទាន់ពេលវេលានៅពេលជួបបញ្ហាផ្សេងៗជាយថាហេតុនៅក្នុងរោងចក្រ។ ឯកឧត្តមបានបន្តទៀតថាកន្លងមកនៅពេលកម្មករជួបឧបទ្ទវហេតុក្នុងពេលបំពេញការងារត្រូវប្រើរយះពេលយូរដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលបញ្ហានេះអាចអោយប៉ះពាល់ដល់អាយុជីវិតរបស់កមមករផងដែរ។ឯកឧត្តមបានផ្តល់អនុសាសន៏ដល់មន្ទីរបរិស្ថានត្រូវធ្វើតារាងត្រួតពិនិត្យអោយគ្រប់រោងចក្រ និងធ្វើការវាយតំលៃដោយឈរលើគោលការណ៏ និងច្បាប់ចៀសវាងធ្វើដោយមនោសញ្ចេតនា ឬដើម្បីផលប្រយោជន៏បុគ្គលដែលនាំអោយបាត់បង់ប្រយោជន៏កម្មករ។