កិច្ចប្រជុំគណបញ្ជាកាឯកភាពរដ្ឋបាលខេត្តកណ្តាល

លោក អ៊ាង បំរើន ស្នងការនគរបាល ខេត្តកណ្តាលបានអោយដឹងអំពីតួលេខ នៃលទ្ធផលបង្រ្កាបគ្រឿងញៀនក្នុងខែសីហា បង្ក្រាបបាន៣៩ករណី ចាប់ជនស្នើងបាន៥៨នាក់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១២៣កញ្ចក់ ម៉ូតូ១១គ្រឿង ទូរស័ព្ទ២០គ្រឿង ប្រាក់រៀល៨៦.៦០០រៀលនិងប្រាក់វៀតណាម២៥.២០០ដុង។ រីឯគ្រោះថ្នាក់ចរាចរណ៍កើតមាន២៧/២០លើក  ស្លាប់២២នាក់/១១នាក់។ ចំពោះវិធានការអប់រំវិញលោកស្នងការ នគរបាល ខេត្តបាន បញ្ជាក់ថាបញ្ហាពាក់ព័ន្ធគ្រឿងញៀន យើងធ្វើបាន២២៨លើកមាន អ្នកចូលរួម ១៦.៧៦២ នាក់ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានសរុប ១៥៥លើក មានអ្នកកចូល រួម ៨១៦៨នាក់ បង្រ្កាបបទ ល្មើសនេសាទបាន៤៣ករណី។ លទ្ធផលខាងលើនេះគឺ ដើម្បីស្នង ការនគរបាល ខេត្តកណ្តាល បានជំរាប ជូន ក្នងកិច្ចប្រជុំបូកសរុបការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា នាពេលកន្លងទៅថ្មីៗនេះ។ ឯកឩត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានផ្តល់ អនុសាសន៍ ដល់កងកំលាំងទាំង៣ និងបណ្តាល មន្ទីរដែលជាសមាជិកគណៈបញ្ជាការឯកភាពខេត្ត ឲ្យយកចិត្តទុក ដាក់ លើការងារបង្ក្រាប និង ទប់ស្កាត់បទល្មើសដែលកើតមានក្នុងមូលដ្ឋានឲ្យបានជាប្រចាំ។

ដើម្បីបានសង្កត់ធ្ងន់ថា ទោះបីមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ និងបង្រ្កាបពីសមត្ថកិច្ច ក្តី ជបទល្មើសនៅក្នុងខេត្តនៅតែបន្តកើតមានជាក់ស្តែងបទល្មើសគ្រឿងញៀន បទល្មើសគ្រោះថ្នាក់ចរាចរណ៍ បទល្មើសនេសាទ។ដូច្នោះគណបញ្ជាការឯកភាព ស្រុក ក្រុង ត្រូវបន្តអប់រំប្រជាពលរដ្ឋកុំឮឲ្យមានការភ័យខ្លាចក្នុង ការចូលរួមផ្តល់ព័ត៌មានដល់សមត្ថកិច្ចបន្តអនុវន្តផែនការ របស់ក្រសួងមហាផ្ទៃស្តីពីការចាប់តាំងអនុវត្តគោល នយោបាយ ភូមិ​ ឃុំ មានសុវត្ថិភាពឲ្យបានព្រមៗគ្នា។