មន្រី្តរាជការខេត្តកណ្ដាល កាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ១រោច ខែ ភទ្របទ ពុទ្ធសករាជ ២៥៦១ ពុទ្ធសាសនិក​​​​កម្ពុជានៅទូទាំងប្រទេស បានប្រារព្ធពិធីកាន់បិណ្ឌ ដែលបុណ្យនេះមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១រោច រហូតដល់ថ្ងៃទី ១៥រោច ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ។ ក្នុងពិធីបុណ្យតាបសាសនានេះ នៅថ្ងៃទី៥ ខែកញ្ញា ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សា​ខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ រួមជាមួយមន្រី្តរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទំលាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ និងញ្ញាត្តិ និង​សាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ ដឹងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឲ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងគ្នា មកជួបជុំគ្នា បង្កើន​ឲ្យមានសាមគ្គីភាពគ្នា នឹង​បណ្ដុះស្មារតីឲ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។

នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំដដែរ ឯកឧត្តម ម៉ៅ ភិរុណ និងលោកជំទាវ រួមពុទ្ធបរស័ទ ​បានប្រារព្ធពិធីរាបបាត្រព្រះសង្ឃចំនួន​ ២០៣អង្គ និងបានប្រគេនទេយ្យវត្ថុ សំភារៈបរិក្ខា និង​បច្ច័យចំនួន ១៦,៥៥៥,០០០ រៀល ដែល​កើតឡើង​ដោយសទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ត្តិចំណុះ​ជើងវត្ត​ ក្នុងវេន​ទី១ និង​មន្ត្រីរាជការ​ក្នុង​ខេត្តកណ្តាល។