ការិយាល័យច្រកចេញចូលតែមួយ

គម្រោង​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ គឺ​ជា​សមាស​ភាគ​មួយ នៃ​គម្រោង​អភិបាល​កិច្ច​ល្អ ​មូលដ្ឋាន ក្រោម​ហិរញ្ញ​ប្រទាន​របស់​ធនាគា​ពិភព​លោក និង​ថវិកា​បដិភាគ របស់​រាជរដ្ឋា​ភិបាល​កម្ពុជា។ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ គឺ​ជា​កន្លែង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ អាជីវករ សហគ្រាស​ធុន​តូច សិស្ស និស្សិត៘ សេវា​សាធារណៈ​ដែល​ផ្តល់​តាម​រយៈ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ គឺ​មាន​ប្រសិទ្ធ​ភាព ភាព​សក្តិសិទ្ធ តម្លា​ភាព គណនេយ្យ​ភាព រយៈ​ពេល​ខ្លី ច្បាស់​លាស់ អាច​ជឿ​ទុក​ចិត្ត​បាន តម្លៃ​ថោក និង​ប្រកប​ដោយ​គុណ​ភាព​ល្អ។

ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩​​មាន​ទី​តាំង​ស្ថិត​ក្នុង​បរិវេណ​សាលាក្រុងតាខ្មៅ។ គោល​បំណង​សំខាន់​នៃ​ការ​បង្កើត​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​គឺ​ដើម្បី​លើក​កម្ពស់​គោល​ការណ៍​អភិបាល​កិច្ច​ល្អតាម​រយៈ​ការ​ពង្រីក​វិសាល​ភាព​សេ​វា​កម្ម​ដែល​ផ្តល់​ដោយ​រដ្ឋ​បាល​ក្រុង​-​ស្រុក​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​ដោយ​ត្រូវ​ផ្តល់​ជូន​អតិ​ថិ​ជន​នូវ​សេ​វា​កម្ម​រដ្ឋ​បាល​នៅ​កន្លែង​តែ​មួយ​និង​បង្ខិត​រដ្ឋ​បាល​ឱ្យ​នៅ​កៀក​ជិត​នឹង​ប្រ​ជា​ពល​រដ្ឋដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេ​វា​ជូន​ប្រ​ជា​ពល​រដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​​គុណ​ភាព​តម្លា​ភាព​សា​មញ្ញ​តម្លៃ​ថោក​ឆ្លើយ​តប​ទាន់​ពេល​វេ​លា​ទៅ​នឹងសេច​ក្តី​ត្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ​។

ការិយាល័យច្រកចេញចូលតែមួយ គឺជាៈ

  • កន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ
  • កន្លែងប្រមូលផ្តុំសេវាកម្ម និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ
  • កន្លែងដែលអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ ស្តីពីការ ផ្តល់សេវាសាធារណៈផ្សេងៗ និងការបង់កំរៃសេវាកម្ម
  • កន្លែងផ្តល់លទ្ធផលសំរេចជាផ្លូវការលើសេចក្តីស្នើសុំដល់អតិថិជនវិញ។

កំណត់សម្គាល់ៈ សេ​វា​កម្ម​ដែល​ផ្តល់​ជូន​ដោយ​កា​រិ​យា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​គឺ​សម្រាប់​តែ​អតិថិជន​ដែល​មាន​ទី​លំ​នៅ​អចិន្ត្រៃយ៍​ក្នុង​​ក្រុង​​តា​​ខ្មៅ​​ប៉ុណ្ណោះ​​។

ខាង​ក្រោម​គឺតារាងលំអិតស្តីពីតម្លៃសេវាកម្មសាធារណៈ៖

១. វិស័យទេសចរណ៍

២. វិស័យពាណិជ្ជកម្ម

៣. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ

៤. វិស័យសាធារណការ និងដឹកជញ្ជូន

៥. វិស័យឧស្សាហកម្ម រ៉ែ និងថាមពល

៦. វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

៧. វិស័យនីត្យានុកូលកម្ម