កិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ក្នុងគោលបំណងតម្រង់ទិសស្ដីពីការរៀបចំផែនការមុខងារ និងភារកិច្ចនៃក្រុមបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យទឹកស្អាត និងអនាម័យជនបទ ដើម្បីពង្រឹងកិច្ចសហការគ្នាអោយកាន់តែប្រសើររវាងដៃគូអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យ ។នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាល ខេត្តកណ្ដាលមានបើកកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើកិច្ចការនេះ។

           

ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានលើកឡើងពីការបេ្តជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធអង្គការដៃគូជាតិ អន្ថរជាតិ វិស័យឯកជន សមាគម សប្បុរសជនអោយវិនិយោគលើការងារទឹកស្អាត និង អនាម័យអោយបានច្រើន និង ទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ។ក្រៅពីនេះអង្គភាពពាក់ព័ន្ធត្រូវជំរុញអោយប្រជាជននៅតាមជនបទត្រូវផ្លាស់ប្តូវឥរិយាបថដោយហូបទឹកមានសុវត្ថិភាព និង ប្រើប្រាស់ បង្គន់អនាម័យ និង លាងដៃជាមួយសាប៊ូអោយបានគ្រប់ៗក្រុមគ្រួសាររួមចំនែកធ្វើអោយសំរេចនូវផែនការ យុទ្ធសាស្រ្តជាតិពីការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យនៅជនបទឆ្នាំំ​២០១៤-២០២៥ គឺប្រជាជនគ្រប់រូបមានទឹកស្អាត នង បង្គន់អនាម័យប្រើប្រាស់ ១០០%។

            ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម ជាវ តាយ អភិបាលរងខេត្ត និង ជាប្រធានក្រុមការងារបច្ចេកទេស    វិស័យផ្គតផ្គង់ទឹកស្អាត និង អនាម័យជនបទខេត្តបានសំណូមពរអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និង បណ្តាអង្គការដៃគូត្រូវសហការគ្នាចូលរួមបង្កើតក្រុមការងារបច្ចេកទេសស្តីពីវិស័យផ្គត់ ផ្គង់ទឹកស្អាត និង អនាម័យជនបទអោយបានល្អ និង ទទួលខុសត្រូវខ្ពស់ និង អជ្ញាធរក្រុងស ស្រុក ឃុំ ត្រុវរៀបចំផែនការសកម្មភាពសំរាប់អនុវត្តការងារទឹកស្អាត និង អនាម័យជនបទនៅក្នុងផែនការវិនិយោគរបស់ខ្លួនអោយបានទៀងទាត់ និង មានប្រសិទ្ធិភាព។

            ក្នុងកិច្ចប្រជុំនេះ លោក ហឿន ទ្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានធើ្វរបាយការណ៍ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ និង ផែនការសកម្មភាពជាតិនឹងខេត្តឆ្នាំ ២០១៤​និង ២០១៨ ព្រមទាំងបានធ្វើបទបង្ហាញរបស់អង្គការដៃគូរទាំង ១០ ដែលកំពុងធ្វើសកម្មភាពក្នុងទឹកដី ខេត្តកណ្តាលស្តីពីលទ្ធផលការងារកន្លងមក។